Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់មេដឹកនាំល្បីៗជាប់ឈ្មោះជា “ឧក្រិដ្ឋជនសង្គ្រាម” ក្នុងនោះក៏មាន ប៉ុល ពត ដែរ

បានផុស

នៅ

សង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឲ្យពិភពលោកកំពុងចាត់ទុកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមេដឹកនាំផ្ដាច់ការមួយរូប ។ មិនតែប៉ុណ្ណឹងទេកាលពីពេលថ្មីៗនេះទៀត ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន ក៏បានហៅលោក ពូទីន ថាជា “ឧក្រិដ្ឋជនសង្គ្រាម” ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែវិមានក្រឹមឡាំងបានទាត់ចោល និងទាមទារឲ្យលោក ចូ បៃដិន ដកពាក្យនេះវិញ ហើយមកដល់ពេលនេះមិនទាន់មានតុលាការអន្តរជាតិណាមួយចេញការបញ្ជាក់ថា លោក ពូទីន ជាឧក្រិដ្ឋជនសង្រ្គាមនៅឡើយទេ ។

យ៉ាងណាក៏ដោយ នៅពេលនេះ “កម្ពុជាថ្មី” សូមលើកឡើងពីមេដឹកនាំល្បីៗ ៤ រូបដែលជាប់ឈ្មោះជា ឧក្រិដ្ឋជនសង្រ្គាមនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដូចខាងក្រោម៖

មូអាម៉ា ហ្គាដាហ្វី (Muammar Qaddafi)

មេដឹកនាំលីប៊ីលោក មូអាម៉ា ហ្គាដាហ្វី បានក្លាយជាមេដឹកនាំដំបូងគេដែលត្រូវបានសម្លាប់នៅក្នុងការបះបោរនិទាឃរដូវអារ៉ាប់ដែលបានវាយលុកតំបន់ក្នុងឆ្នាំ ២០១១ ។ គាត់បានគ្រប់គ្រងប្រទេសអស់រយៈពេលជិត ៤២ ឆ្នាំជាមួយនឹងភាពឃោរឃៅដ៏ចម្លែក, ប្រែក្លាយលីប៊ីទៅជាប្រទេសឯកោ បន្ទាប់មកអំណាចប្រេងត្រូវបានគាំទ្រដោយលោកខាងលិច ។ ចំណែកការផ្ដួលរំលំលោក ហ្គាដាហ្វី គឺធ្វើឡើងដោយពួកឧទ្ទាមដែលគាំទ្រដោយយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូ ។

សាដាម ហ៊ូសេន (Saddam Hussein)

អតីតមេដឹកនាំផ្តាច់ការអ៊ីរ៉ាក់ សាដាម ហ៊ូសេន ត្រូវបានកាត់ទោសព្យួរកក្នុងវ័យ ៦៩ ឆ្នាំកាលពីឆ្នាំ ២០០៦ បន្ទាប់ពីការកាត់ក្តីរបស់អ៊ីរ៉ាក់ ។ ភាពឃោរឃៅរបស់លោក សាដាម ហ៊ូសេន បានធ្វើឲ្យគាត់កាន់អំណាចតាមរយៈសង្រ្គាមជាមួយអ៊ីរ៉ង់ ការបរាជ័យក្នុងប្រទេសគុយវ៉ែត ការបះបោរដោយពួកឃឺដខាងជើង និងនិកាយស៊ីអ៊ីតភាគខាងត្បូង ក៏ដូចជាទណ្ឌកម្មអន្តរជាតិជាដើម ។ ចំណែកការបណ្ដេញលោកចេញពីអំណាចគឺជាការឈ្លានពាន​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិកនៅក្នុង​ឆ្នាំ ២០០៣ ។

ប៉ុល ពត (Pol Pot)

មេដឹកនាំខ្មែរក្រហមដែលត្រូវបានផ្តួលរំលំ ប៉ុល ពត បានស្លាប់នៅក្នុងព្រៃកម្ពុជាក្នុងវ័យ ៧៣ ឆ្នាំ កាលពីឆ្នាំ ១៩៩៨ បន្ទាប់ពីមានការស្វែងរកការចាប់ខ្លួនគាត់ដើម្បីកាត់ទោសចំពោះការស្លាប់របស់ជនរួមជាតិរហូតដល់ ២ លាននាក់ ។ គាត់បានគ្រប់គ្រងប្រទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ដោយស្វែងរកការបង្កើតរបបកសិកម្មម៉ាក្សនិយម ប៉ុន្តែបានធ្វើឲ្យមនុស្សម្នាក់ក្នុងចំណោម ៥ នាក់ស្លាប់ដោយការអត់ឃ្លាន ជំងឺ ឬការប្រហារជីវិតជាដើម ។

អាដុល ហ៊ីត្លែរ (Adolf Hitler)

មេដឹកនាំផ្តាច់ការណាស៊ីលោក អាដុល ហ៊ីត្លែរ ដែលត្រូវបានធ្វើអត្តឃាតនៅក្នុងលេនដ្ឋានរបស់គាត់នៅទីក្រុងប៊ែកឡាំងនៃប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៤៥ ជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់រង្គាល និងការស្លាប់របស់មនុស្សរាប់លាននាក់ក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CBS News

ចុចអាន ៖ អ៊ុយក្រែន បញ្ចេញវីដេអូមេបក្សប្រឆាំងធំបំផុត អង្វរសុំឲ្យដោះដូរខ្លួនជាមួយ ជនស៊ីវិល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម