ព័ត៌មានអន្ដរជាតិ
លោក Putin នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយលោក Zelensky តែមានលក្ខខណ្ឌមួយ
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ថា លោកនឹងជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ប្រសិនបើការពិភាក្សាបង្កើតលទ្ធផលជាក់ស្តែង។

លោក Putin បាននិយាយថា រដ្ឋាភិបាលទីក្រុង កៀវ មិនទាន់ត្រៀមខ្លួនហើយស្រេច ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកទេ ហើយអ៊ុយក្រែន កំពុងបង្ហាញភាពមិនស៊ីសង្វាក់គ្នាក្នុងកិច្ចចរចា។
លោកបានបន្ថែមថា ជំនួបដោយផ្ទាល់ជាមួយលោក Zelenskyy គឺអាស្រ័យលើវឌ្ឍនភាពក្នុងកិច្ចពិភាក្សារវាងមន្ត្រីនៃភាគីទាំងពីរ ដែលលើកចុងក្រោយបានធ្វើឡើងដោយផ្ទាល់ក្នុងប្រទេសតួកគីកាលពីថ្ងៃទី២៩ខែមីនា មុនពេលទីក្រុងមូស្គូ ចាប់ផ្តើមការវាយលុកថ្មីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីបានប្រគល់ឯកសារសំខាន់ៗទៅឲ្យអ៊ុយក្រែនរួចហើយ ដើម្បីឈានទៅរកកិច្ចចរចាសន្តិភាព ហើយបាល់គឺស្ថិតនៅក្នុងទីលានរបស់អ៊ុយក្រែន។
ប៉ុន្តែក្រោយមក លោក Zelensky និយាយថា អ៊ុយក្រែនមិនបានទទួលឯកសារណាមួយពីរុស្ស៊ីទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សព្វាវុធ រាប់ ពាន់ តោន របស់ អ៊ុយក្រែន ធ្លាក់ក្នុងដៃ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


