ព័ត៌មានអន្ដរជាតិ
ប្ដីប្រពន្ធវៀតណាម១គូ ជាប់កំណត់ត្រាមានកូនច្រើនជាងគេប្រចាំប្រទេស
ប្រភពពី Law & Readers បានឱ្យដឹងថា អ្នកស្រី Lo Thi Uong មានវ័យ ៨៨ឆ្នាំ និងស្វាមី Lo Van Khien វ័យ ៨៩ឆ្នាំ ជាប្ដីប្រពន្ធមានកូនប្រុសស្រីដល់ទៅ ១៨នាក់ និងមានចៅ-ចៅទួតជាង ១០០នាក់ រហូតគាត់ទាំងពីរជាប់ឈ្មោះជាគូស្នេហ៍មានកូនច្រើនជាងគេ នៅក្នុងប្រទេសវៀតណាម នាឆ្នាំ២០២២។
ថ្វីត្បិតប្ដីប្រពន្ធវ័យចំណាស់ទាំងពីរ ជាអ្នករស់នៅតំបន់ខ្ពង់រាបដាច់ស្រយាលពិតមែន ប៉ុន្តែពួកគាត់មានភាពល្បីល្បាញខ្លាំងដោយសារមានកូនចំនួន ១៨នាក់ (ប្រុស ៩នាក់ ស្រី ៩នាក់) ហើយរហូតមកដល់ឆ្នាំនេះ មិនទាន់មានគូស្នេហ៍ណាអាចមានកូនលើសកំណត់ត្រាពិសេសនេះទេ។
ប្រភពបានឱ្យដឹងថា ពួកគាត់បានរៀបការ កាលពីកូនក្រមុំអាយុ ១៧ឆ្នាំ និងកូនកំលោះអាយុ ១៨ឆ្នាំ។ ក្រោយរៀបការបាន១ឆ្នាំ អ្នកស្រី អ៊ុង សម្រាលបានកូនប្រុសដំបូង ហើយរៀងរាល់ ៣ឆ្នាំម្តង អ្នកស្រីបង្កើតបានកូន ២នាក់។ លុះដល់អាយុ ៤៨ឆ្នាំ អ្នកស្រី អ៊ុង សម្រាលកូនបានរហូតដល់ ១៨នាក់។

តាមពិតទៅគូស្នេហ៍មួយគូនេះ មិនចង់មានកូនច្រើនដល់ម្ល៉ឹងទេ។ លោក ឃៀន ផ្ដល់បទសម្ភាសន៍ថា ក្រោយពេលសម្រាលកូនទី១០រួច ឪពុកម្ដាយរបស់គាត់ចង់ឱ្យឈប់យកកូនបន្តដែរ ប៉ុន្តែដោយសារកាលណោះគ្មានវិធីពន្យារកំណើត ទើបប្រពន្ធរបស់គាត់មានផ្ទៃពោះកូន ៨នាក់ទៀត។

ជាសំណាងល្អដែរ ម្តាយរបស់លោក ឃៀន ពូកែខាងថ្នាំបុរាណ ដូច្នេះហើយទើបគាត់ផ្តល់ថ្នាំប៉ូវកម្លាំងជាច្រើនមុខដល់កូនប្រសា ធ្វើឱ្យអ្នកស្រី អ៊ុង អាចសម្រាលកូនទាំង១៨នាក់នៅផ្ទះដោយជោគជ័យ ដោយមិនបាច់ទៅពេទ្យ។
យ៉ាងណាមិញ ដោយសារគ្រួសារនេះមានកូនច្រើន ដូច្នេះជីវភាពគ្រួសារជួបការលំបាកខ្លាំងណាស់។ កាលកូននៅក្មេងៗ លោក ឃៀន ចេះអក្សរខ្លះៗ ទើបអ្នកស្រុកចាត់គាត់ឲ្យធ្វើជាគ្រូបង្រៀនអក្ខរកម្មដល់អ្នកភូមិ។ បន្ទាប់មកលោកកាន់តំណែងជាមេក្រុមឃុំ ប្រធានគណៈកម្មាធិការប្រជាជនឃុំ លេខាឃុំជាដើម។ ប៉ុន្តែក្នុងឆ្នាំ១៩៩៤ លោកដល់វ័យចូលនិវត្តន៍ ហើយគ្រួសារទាំងមូលរស់នៅយ៉ាងត្រដាបត្រដួស។

បច្ចុប្បន្ន លោកយាយ អ៊ុង និងស្វាមី មានចៅជាង ៦០នាក់ ចៅទួតជាង ៤០នាក់ឯណោះ។ ពេលកូនៗចៅៗមកលេងម្ដងៗ ប្រៀបបានគេធ្វើបុណ្យភូមិអ៊ីចឹង។ តាមបទពិសោធន៍ លោកយាយ អ៊ុង ផ្តល់ដំបូន្មានដល់កូនៗ កុំឱ្យយកកូនច្រើន ដើម្បីងាយស្រួលចិញ្ចឹមពួកគេឱ្យបានល្អ មានហូបចុកគ្រប់គ្រាន់ និងអាចផ្គត់ផ្គង់តម្រូវការផ្សេងៗរបស់កូន ដូចជាការអប់រំជាដើម៕



ប្រែសម្រួល៖ សន្យា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន