ព័ត៌មានជាតិ
ក្រុមជ្រុលនិយមនៅតែបន្តបង្កើតព័ត៌មានក្លែងក្លាយលើករណីព្រំដែន
បណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានចេញសារឆ្លើយតបនឹងព័ត៌មានមួយដែលបានក្លែងប្រឌិតពីការសម្រួលការបើកព្រំដែនរវាងកម្ពុជា-ថៃ។ បើតាមការបញ្ជាក់គឺរដ្ឋាភិបាលនឹងមិនបើកព្រំដែនជាមួយថៃនោះទេ ដរាបណាថៃនៅតែមិនបើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនានោះ។

លើបណ្ដាញសង្គមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី១៩ ខែកក្កដានេះ បានច្រានចោលការកាត់តបង្ហោះលើបណ្ដាញសង្គមជារូបភាពជាមួយនឹងសំណេរពីការចរចាបើកព្រំដែនជាមួយថៃដែលអាចនឹងបើកឡើងវិញនៅពេលណាមួយខាងមុខ។ ក្រុមការងារបណ្ដាញសង្គមសម្ដេចធិបតីបានចាត់ទុកជាការក្លែងបន្លំ និងបង្កើតព័ត៌មានក្លែងក្លាយនាំឱ្យមានការយល់ច្រលំពីពលរដ្ឋ។
បើតាមការបញ្ជាក់គឺជំហររដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាបើកព្រំដែននេះនៅដដែលគឺ ថៃត្រូវតែបើកព្រំដែនរបស់ខ្លួនជាមុនដោយខ្លួនឯងគ្រប់ច្រកព្រំដែនទាំងអស់ឱ្យបានដូចមុនថ្ងៃទី៧ ខែមិថុនា និងប្រកាសថាមិនបិទទៀតទេ នោះទើបកម្ពុជាព្រមបើកតាមក្រោយ។
លើបណ្ដាញសង្គមសម្ដេចធិបតីបញ្ជាក់ថា៖ «ជំហររបស់កម្ពុជាគឺនៅដដែល មិនចាំបាច់មានការចរចាណាមួយនោះទេ គឺឱ្យតែភាគីថៃបើកព្រំដែនឡើងវិញទាំងអស់ កម្ពុជានឹងអនុវត្តតាមក្រោយ»។

បន្ថែមលើនេះការរក្សាកងទ័ពកម្ពុជានៅព្រំដែនគឺនៅដដែល ដោយគ្មានការសម្រួលណាមួយនោះទេ ដរាបណាថៃមិនព្រមបើកព្រំដែនរបស់ខ្លួនឡើងវិញឱ្យបានដូចមុនថ្ងៃទី៧ ខែមិថុនានោះទេ។
ក្រុមការងារបណ្ដាញសង្គមរបស់សម្ដេចធិបតីបានបញ្ជាក់ថាព័ត៌មានណាក្រៅពីនេះគឺជាព័ត៌មានក្លែងក្លែង និងស្នើឱ្យពលរដ្ឋបន្តតាមដានលើបណ្ដាញសង្គមពិតរបស់សម្ដេចធិបតីជៀសវាងចាញ់ការបោកប្រាស់ពីព័ត៌មានក្លែងក្លាយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


