ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងរដ្ឋតិចសាស់ ដើរចូលទៅបាញ់ក្នុងសាលា ដោយមិនមានការរារាំងអ្វីទាំងអស់ (មានវីដេអូ)
ប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងដែលវាយប្រហារសាលាបឋមសិក្សាមួយក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃអង្គារទី២៤ខែឧសភា គឺអាចចូលទៅក្នុងអគារដោយមិនមានការរារាំងអ្វីទាំងអស់។

កងល្បាតរដ្ឋតិចសាស់ លោក Victor Escalon និយាយថា គ្មានអ្នកយាមប្រដាប់អាវុធ ប្រឆាំងនឹងអ្នកវាយប្រហារវ័យជំទង់នោះទេ ហើយគេមិនច្បាស់ថាតើ ទ្វារសាលារៀនបានចាក់សោរដែរឬក៏អត់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Escalon បាននិយាយការពារ ការឆ្លើយតបរបស់ប៉ូលិសចំពេលមានការរិះគន់កាន់តែខ្លាំង អំពីការពន្យារពេលប្រឈមមុខជាមួយខ្មាន់កាំភ្លើង។

របាយការណ៍បានដកស្រង់សម្តីសាក្សីដែលនិយាយថា ប៉ូលិសស្ទាក់ស្ទើរក្នុងការប្រឈមមុខជាមួយឃាតក នៅខាងក្នុងសាលាបឋមសិក្សា Robb របស់ទីក្រុង Uvalde។
ស្របពេលជាមួយគ្នានោះដែរ លោក Escalon បាននិយាយថា របាយការណ៍ដំបូងដែលថា ខ្មាន់កាំភ្លើងបានបាញ់អ្នកយាមគឺមិនត្រឹមត្រូវនោះទេ។ មន្ត្រីបានចូលទៅក្នុងសាលារៀន បួននាទីបន្ទាប់ពីខ្មាន់កាំភ្លើង ចូលទៅនៅម៉ោងប្រហែល ១១ និង ៤០នាទី។

លោក Escalon បានប្រាប់អ្នកយកព័ត៌មានថា “ក្រុមមន្ត្រីមិនបានចូលភ្លាមៗទេ ដោយសារមានការបាញ់កាំភ្លើង។ ប៉ុន្តែមួយម៉ោងបានកន្លងផុតទៅ មុនពេលខ្មាន់កាំភ្លើងត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារ នៅម៉ោង ១២:៤៥ បន្ទាប់ពីក្រុមយុទ្ធសាស្ត្រល្បាតព្រំដែនអាមេរិក បានមកដល់”។
គួរបញ្ជាក់ជាថ្មីថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់សិស្សក្មេងៗចំនួន១៩នាក់ និងគ្រូបង្រៀន២នាក់ ខណៈមនុស្ស ១៧នាក់ទៀតរងរបួស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កុមារដែលស្លាប់នៅរដ្ឋ តិចសាស់ សុទ្ធតែមានអាយុក្រោម ១១ឆ្នាំ រៀនថ្នាក់ទី៤ ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


