ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារដ៏រន្ធត់ នៅវិហារឥស្លាមអាមេរិក ស្លាប់មនុស្ស ៥នាក់
ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់ បានកើតឡើងនៅវិហារឥស្លាមមួយ ក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយបណ្តាលឲ្យមនុស្សចំនួន ៥នាក់ បាត់បង់ជីវិត។

តាមការបញ្ជាក់ពីប៉ូលិស ការបាញ់ប្រហារនៅវិហារ Islamic Center of San Diego (ICSD) កើតឡើង នាវេលាម៉ោង ១១:៤៣ នាទីព្រឹក (ម៉ោងនៅអាមេរិក) ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ហើយក្នុងចំណោមមនុស្សស្លាប់ ក៏រួមមានសន្តិសុខម្នាក់ និងជនសង្ស័យជាយុវជន ២នាក់ផងដែរ ដែលគេប្រទះឃើញស្លាប់ ក្នុងរថយន្ត នៅក្បែរវិហារ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជំនាញបានច្រានចោលថា ការវាយប្រហារនេះមិនមែនជាអំពើភេរវកម្មទេ ប៉ុន្តែវាគឺជាឧក្រិដ្ឋកម្ម ទាក់ទងនឹងការស្អប់ខ្ពើម។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ទូរទស្សន៍ CBS ថា វាគឺជាការបាញ់យ៉ាងសន្ធាប់ ដោយមានលាន់ស្នូរផ្ទុះគ្រាប់កាំភ្លើង រហូតដល់ទៅ ៣០គ្រាប់។
ពេលកើតហេតុភ្លាមៗ ប៉ូលិសជាង១០០នាក់ ត្រូវបានបញ្ជូនទៅ ខណៈសាលារៀននៅក្បែរៗនោះ ក៏បិទទ្វាផងដែរ ដើម្បីសុវត្ថិភាព ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាត់ទុកថា នេះគឺជាហេតុការណ៍ដ៏រន្ធត់។

ជុំវិញហេតុការណ៍នេះ ភ្នាក់ងារ FBI កំពុងបើកការស៊ើបអង្កេត ដើម្បីប្រមូលព័ត៌មានលម្អិត និងដើម្បីបញ្ជាក់ឲ្យច្បាស់ អំពីមូលហេតុពិតនៅពីក្រោយការវាយប្រហារ ព្រមទាំងស្វែងរកនរណាផ្សេង ដែលអាចមានជាប់ពាក់ព័ន្ធ។
សូមជម្រាបថា The Islamic Center គឺជាវិហារឥស្លាមធំបំផុតមួយ នៅក្នុង San Diego County ដោយមានសមាជិកនៅក្នុងសហគមន៍ជំនឿរបស់ខ្លួន ជាង ៥ ០០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


