ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់១០០នាក់ហើយ ក្នុងគ្រោះធម្មជាតិនៅ ប្រេស៊ីល (មានវីដេអូ)
ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ឥឡូវនេះបានសម្លាប់មនុស្សចំនួន១០០នាក់ហើយនៅភាគឦសានប្រទេសប្រេស៊ីល ខណៈក្រុមសង្គ្រោះបន្ទាន់ នៅតែស្វែងរកសាកសពនិងអ្នកនៅរស់រានមានជីវិត។

កម្លាំងនៃការបាក់ដី បានបំផ្លាញផ្ទះសម្បែងនៅក្នុងសង្កាត់នានារួមទាំង Jardim Monteverde ដែលជាសហគមន៍ក្រីក្រមួយនៅខាងក្រៅទីក្រុង Recife ផងដែរ។
ក្រុមជួយសង្គ្រោះ បានរកឃើញសពមនុស្សរាប់សិបនាក់ ដែលត្រូវកប់ក្រោមដីភក់ បន្ទាប់ពីទឹកជំនន់វាយប្រហារទីនោះកាលពីថ្ងៃសៅរ៍។

ស្របពេលជាមួយគ្នានោះ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Pernambuco បាននិយាយថា មនុស្សចំនួន១៤នាក់ នៅតែបាត់ខ្លួន។
ក្រុងយ៉ាងតិច២៤នៅរដ្ឋ Pernambuco បានប្រកាសដាក់ក្នុងភាពអាសន្ន ហើយមនុស្សជាង ៦០០០នាក់ បានបាត់បង់ផ្ទះសម្បែង ឬត្រូវបង្ខំឲ្យភៀសខ្លួន។

គួរបញ្ជាក់ថា ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីសប្តាហ៍មុន ប៉ុន្តែធ្លាក់កាន់តែខ្លាំងកាលពីចុងសប្តាហ៍។ ពេញមួយយប់ថ្ងៃសុក្រដល់ថ្ងៃសៅរ៍ ភ្លៀងដែលធ្លាក់នៅតំបន់ខ្លះនៃរដ្ឋ Pernambuco គឺខ្លាំងជាងកម្រិតធម្មតាសម្រាប់ខែឧសភា ដល់ទៅ៧០%ឯណោះ។
សោកនាដកម្មទាក់ទងនឹងអាកាសធាតុ កំពុងក្លាយជារឿងកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសប្រេស៊ីល។

កាលពីខែកុម្ភៈ មនុស្ស២៣៣នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងការបាក់ដីនៅភាគអាគ្នេយ៍ទីក្រុង Petropolis ក្នុងរដ្ឋ Rio de Janeiro។
កាលពីខែមករា ភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្សយ៉ាងតិច២៨នាក់ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ដែលភាគច្រើននៅក្នុងរដ្ឋ Sao Paulo៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការបាក់ដី សម្លាប់មនុស្ស ៧៩នាក់នៅ ប្រេស៊ីល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


