ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៥ វៀតណាម ជួបគ្រោះធម្មជាតិដ៏អាក្រក់ បណ្តាលឲ្យមនុស្ស ជាង៤០០នាក់ស្លាប់ឬបាត់ខ្លួន
២០២៥ គឺជាឆ្នាំពោរពេញដោយគ្រោះធម្មជាតិដ៏អាក្រក់សម្រាប់ប្រទេសវៀតណាម ដោយបណ្តាលឲ្យមនុស្សជាង៤០០នាក់ស្លាប់ឬបាត់ខ្លួន និងបង្កការខូចខាតយ៉ាងដំណំ។

តាមការផ្សាយរបស់ Tuoi Tre នៅថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦, ក្រសួងសន្តិសុខសាធារណៈវៀតណាម បង្ហាញរបាយការណ៍ថា ឆ្នាំ២០២៥ មនុស្សចំនួន៤១៥នាក់បានបាត់បង់ជីវិតឬបាត់ខ្លួន ខណៈ៧២៨នាក់របួស ដោយសារគ្រោះធម្មជាតិ។
ក្នុងរបាយការណ៍ដដែលនោះ ក្រសួងក៏បង្ហាញពីការខូចខាតផ្ទះសម្បែងជិត ៤ ០០០ខ្នងនិងប៉ះពាល់ដល់ជាង ៣៣០ ០០០ខ្នងទៀតផងដែរ។ លើសពីនេះផ្ទៃដីដាំដុះរាប់សែនហិកតា ត្រូវទឹកជន់លិច។

បើសរុបជារួមទៅ ក្នុងឆ្នាំ២០២៥ វៀតណាម បានរងការខាតបង់ផ្នែកសេដ្ឋកិច្ច គិតជាទឹកប្រាក់ប្រមាណ៩១ទ្រីលានដុង ស្មើនឹង ៣.៥ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


