Connect with us

ព័ត៌មានអន្ដរជាតិ

​​គ្រោះមហន្តរាយ​​ធម្មជាតិ​​កាន់តែអាក្រក់​​បណ្តាល​ឲ្យខាត​​​​​​បង់​​​២៨៨​ប៊ីលាន​​ដុល្លារ​​ក្នុង​ឆ្នាំ​២០២៥

បានផុស

នៅ

ការ​ប្រែប្រួល​អាកាសធាតុបាន​ជះ​ឥទ្ធិពលយ៉ាង​ខ្លាំង​ ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ ជា«ជំងឺ​គ្រុន​ផ្តាសាយ​អាកាសធាតុ»​​ ដែល​កើត​ឡើង​​ស្ទើរ​តែ​រាល់​ឆ្នាំ​ ដែលបណ្តាល​ឲ្យ​​ខាតបង់​​ប្រាក់ និង​បាន​សម្លាប់​មនុស្ស​ប្រហែល​ ២០០០នាក់ ដោយសារ​តែ​​ព្យុះ​ស៊ី​ក្លូន​ភ្លោះ​នៅ​អាស៊ី ក្នុង​ចំណោម​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត​ក្នុង​ឆ្នាំ២០២៥។​ នេះ​​បើ​​តាម​​របាយការណ៍សកលលោក ​ Munich Re ​បាន​​ឱ្យ​ដឹង​​កាល​​ពី​​ថ្ងៃ​​ទី​១៣ខែ​មករា។

គ្រោះធម្មជាតិ​នៅចិន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក​បាន​ទទួល​រង​នូវ​គ្រោះ​មហន្ត​រាយ​​ធម្មជាតិ​ដ៏​ធ្ងន់​ធ្ងរ​ក្នុង​ឆ្នាំ ២០២៥ ដែល​មាន​អ្នក​ស្លាប់​ចំនួន ១៣ ៦០០នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន​ ១៧ ២០០នាក់​ នៅ​ទូទាំង​ពិភព​លោក​។

គ្រោះ​​មហន្តរាយ​ធម្មជាតិរួមទាំង​ ភ្លើង​ឆេះ​ព្រៃ ទឹក​ជំនន់ និង​ព្យុះ​ធ្ងន់​ធ្ងរ​ បាន​បណ្តាល​ឱ្យ​មាន​ការ​ខាត​បង់​សរុប​ចំនួន ២២៤ប៊ីលានដុល្លារ​អាមេរិក​ដែល​ជា​​ការ​ខាត​បង់​សរុប​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៥។​

​របាយ​ការណ៍ Munich Re លើក​ឡើង​ថា គ្រោះ​មហន្ត​រាយ​បណ្តាល​មក​ពី​​​​អាកាស​ធាតុ រួម​ចំណែក​ដល់​ទៅ​​​ចំនួន​៩២ភាគរយ​ នៃ​ការ​ខាតបង់​ទាំង​អស់​ក្នុង​ឆ្នាំ​២០២៥ ​នៅ​ទូ​ទាំង​ពិភព​លោក និង ៩៧ភាគ​រយ​នៃ​ការ​ខាត​បង់សន្តិសុខ​ជាតិ​ទាំង​ជីវិត​មនុស្ស​និង​មុខ​របរ​របស់​ពួក​គេ​។

ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ក្នុង​បរិយាកាស និង​មហាសមុទ្រ​បាន​នាំ​ឱ្យ​​មានព្យុះ និង​ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង ​ដែល​កត្តាគ្រោះធម្មជាតិ​នោះ​ត្រូវបាន​អ្នកវិទ្យាសាស្រ្ត​ព្រមាន​​​​យ៉ាងខ្លាំងថា បណ្តាលមក​ពី​​ការ​ដុតឥន្ធនៈហ្វូ​ស៊ីល​ដែល​ត្រូវ​បាន​គេ​កំណត់​ថា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

លោក Tobias Grimm ប្រធាន​អ្នក​វិទ្យាសាស្ត្រ​អាកាស​ធាតុ​នៃ​វិទ្យាស្ថាន​ Munich Re បាន​និយាយ​ថា៖«ការ​ប្រែ​ប្រួល​អាកាស​ធាតុ​បាន​ពង្រីក​ខ្លួន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​​ធ្ងន់​ធ្ងរ​​ទៅៗ ជា​ពិសេស​នៅ​ឆ្នាំ២០២៥ ហើយ​វា​នឹង​បន្ត​ទៅ​មុខ​» ។

លោក​បាន​ប្រាប់​កាសែត The Straits Times ថា៖ «ភព​ផែន​ដី​របស់​យើង​មាន​ជំងឺ​គ្រុន​ក្តៅហើយ​ ចំណែក​កម្តៅ​​កាន់​តែ​កើន​ឡើង ​បង្កើត​​ឱ្យ​មានការ​ប្រែប្រួល​​អាកាស​​ធាតុ​ ដែល​​បំផ្លិចបំផ្លាញលោក​» ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា នៅ​ទូទាំង​ពិភព​លោក ក្នុង​រយៈ​ពេល១២ខែ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​កន្លែង​ដែល​ក្តៅ​បំផុត​ទី​បី​ បន្ទាប់​ពី​ឆ្នាំ២០២៤ និង២០២៣។

​របាយការណ៍ Munich Re បាននិយាយថា​ គ្រោះមហន្តរាយធម្មជាតិប្រចាំឆ្នាំបាន​បង្ក​ឱ្យ​មានការខាតបង់ធានារ៉ាប់រង​ ពីគ្រោះមហន្តរាយនេះចំនួនសរុប ១០៨ប៊ីលាន​ដុល្លារនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ និង​ការ​រក​ឃើញ​មួយ​ឆ្នាំ​ផ្សេង​ទៀត​ជា​មួយ​នឹង​ការ​ខាត​បង់ប្រាក់​​ជាង ១០០ប៊ីលានដុល្លារ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម