ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៥ ថៃ ជួបគ្រោះធម្មជាតិដ៏មហន្តរាយចំនួន២ ផ្តាច់ជីវិតមនុស្សរាប់រយនាក់
ឆ្នាំ២០២៦ បានឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែប្រទេសថៃ នៅមិនទាន់បាត់ភាពឈឺចាប់ដោយសារគ្រោះធម្មជាតិដ៏មហន្តរាយដែលផ្តាច់ជីវិតមនុស្សយ៉ាងច្រើនក្នុងឆ្នាំ២០២៥នៅឡើយទេ។

គ្រោះធម្មជាតិដ៏ធំទីមួយ គឺរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅមីយ៉ាន់ម៉ា ប៉ុន្តែឥទ្ធិពលរបស់វាបានជះដល់ប្រទេសថៃ ធ្វើឲ្យទីក្រុងបាងកកញ័រខ្លាំង។
រញ្ជួយដីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ មានចំណុចកណ្តាលនៅទីក្រុង ម៉ាន់ដាឡាយ បានបណ្តាលឲ្យអគារកម្ពស់ ៣០ ជាន់កំពុងសាងសង់ក្នុងខណ្ឌ ចតុចក្រ នៃទីក្រុងបាងកក ដួលរលំ ឆក់យកជីវិតមនុស្ស ៩១នាក់ និងច្រើននាក់ទៀតរងរបួស។

នៅក្នុងទិដ្ឋភាពដែលនៅតែលងបន្លាចជនជាតិថៃ, អ្នកក្រុងបាងកកបានរត់ចេញពីអគារទាំងព្រលឹងចុងសក់ អ្នកខ្លះទួញសោក ឯអ្នកខ្លះទៀតយំស្រែក ស្វែងរកមនុស្សជាទីស្រឡាញ់ដែលបាត់ខ្លួន។
គ្រោះមហន្តរាយទីពីរគឺ ជំនន់ដ៏សាហាវនៅភាគខាងត្បូងខែវិច្ឆិកា។ វាជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល៣០០ឆ្នាំ ដែលបង្កឡើងដោយព្យុះស៊ីក្លូន Senyar និងខ្យល់មូសុងឥណ្ឌូចិន។

ស្ទើរតែទាំងស្រុងនៃស្រុក Hat Yai នៃខេត្ត Songkhla ស្ទើរតែទាំងមូលត្រូវលិចលង់ក្នុងទឹក។ កម្រិតទឹកភ្លៀងត្រូវបានកត់ត្រាទុកថាមានរហូតដល់ ៣៣៥ មីលីម៉ែត្រ ក្នុងរយៈពេលតែមួយថ្ងៃពោលគឺថ្ងៃទី ២១ វិច្ឆិកា។
តួលេខផ្លូវការពីរដ្ឋាភិបាលទីក្រុងបាងកកបង្ហាញថា មនុស្សចំនួន២៦៣នាក់ បានបាត់បង់ជីវិត ដ្បិតមានការសង្ស័យថា រដ្ឋលាក់បាំងតួលេខ និងប៉ាន់ស្មានថា មនុស្សស្លាប់អាចឈានដល់ខ្ទង់ពាន់នាក់ក៏ដោយ។
ក្រៅពីមនុស្សស្លាប់ មនុស្សជាង ៣.៦លាននាក់ទៀត បានរងផលប៉ះពាល់ទូទាំង២០ ខេត្តក្នុងប្រទេសថៃ ខណៈប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


