ព័ត៌មានអន្ដរជាតិ
ប្រធានណាតូព្រមានថា លោកខាងលិចត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមយូរនៅអ៊ុយក្រែន
លោក Jens Stoltenberg អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកថា បណ្តាប្រទេសលោកខាងលិចត្រូវតែត្រៀមខ្លួនទប់ទល់នឹងសង្គ្រាមបំផ្លាញយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។
«យើងត្រូវតែត្រៀមខ្លួនសម្រាប់រយៈពេលវែង»។ ប្រធានអង្គការណាតូបានប្រាប់អ្នកសារព័ត៌មាន និងបញ្ជាក់ថា «ពីព្រោះអ្វីដែលយើងឃើញសង្គ្រាមនេះ ឥឡូវបានក្លាយជាសង្គ្រាមហិចហោចមួយ»។
លោក Stoltenberg បាននិយាយថា ប្រជាជនអ៊ុយក្រែនកំពុងចំណាយខ្ពស់សម្រាប់ការការពារប្រទេសជាតិរបស់ពួកគេនៅសមរភូមិ «ប៉ុន្តែយើងក៏ឃើញថា ប្រទេសរុស្ស៊ីកំពុងរងគ្រោះខ្ពស់ដែរ»។

ខណៈពេលបញ្ជាក់ជាថ្មីថា ក្រុមសម្ព័ន្ធមិត្តណាតូ មិនចង់ប្រឈមមុខផ្ទាល់ជាមួយរុស្ស៊ី លោក Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តយោធាលោកខាងលិចទទួលខុសត្រូវដើម្បីឧបត្ថម្ភគាំទ្រដល់អ៊ុយក្រែន។
លោកមានប្រសាសន៍ថា ៖«សង្គ្រាមភាគច្រើនបំផុត ក៏ដូចជាសង្គ្រាមនេះដែរ នឹងដល់ដំណាក់កាលខ្លះបញ្ចប់នៅលើតុចរចា ប៉ុន្តែអ្វីដែលយើងដឹងគឺថា អ្វីកើតឡើងជុំវិញតុចរចាគឺមានទំនាក់ទំនងជិតស្និទ្ធទៅនឹងស្ថានភាពនៅសមរភូមិ»។
នៅពេលសួរថា តើអ៊ុយក្រែនកំពុងត្រូវបានដាក់សម្ពាធដោយប្រទេសលោកខាងលិចដើម្បីឲ្យទទួលយកការបាត់បង់ទឹកដីសម្រាប់ការចរចាសន្តិភាពទេ? លោក Stoltenberg បានឆ្លើយថា ៖«វាមិនមែនសម្រាប់ពួកយើងធ្វើការសម្រេចចិត្ត ឬមានទស្សនៈរឹងមាំពីអ្វីដែលអ៊ុយក្រែនទទួល ឬមិនទទួលយកនោះទេ»។
ប្រមុខណាតូរូបនេះមិនបានធ្វើការអត្ថាធិប្បាយអ្វីដែលសម្ព័ន្ធមិត្តបានកំពុងពិភាក្សាអំពីការការពារផ្លូវទឹកដើម្បីទទួលបានការនាំចេញគ្រាប់ធញ្ញជាតិដែលត្រូវបានប្លុកនៅសមុទ្រអ៊ុយក្រែនតាមរយៈការរារាំងរបស់រុស្ស៊ី ប៉ុន្តែលោកបាននិយាយថា លោកស្វាគមន៍ចំពោះការប្រឹងប្រែងដើម្បីរកដំណោះស្រាយ។
«វិធីងាយស្រួលបំផុតដើម្បីបញ្ចេញគ្រាប់ធញ្ញជាតិ និងដើម្បីកាត់បន្ថយសម្ពាធលើតម្លៃម្ហូបអាហារគឺលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បញ្ចប់សង្គ្រាម»។ លោកបាននិយាយ និងបន្តថា «ដរាបណាមិនមែនរឿងនោះ ខ្ញុំសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដោយប្រទេសផ្សេងៗ រាប់ទាំងសម្ព័ន្ធមិត្តណាតូ ការសម្របសម្រួលជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដើម្បីស្វែងរកផ្លូវបញ្ចេញគ្រាប់ធញ្ញជាតិ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


