Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលស្រមោល មីយ៉ានម៉ា បង្កើតកម្លាំងប៉ូលិសផ្ទាល់ខ្លួនទប់ជាមួយ យោធា

បានផុស

នៅ

រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ាបានប្រកាសបង្កើតកម្លាំងប៉ូលិសផ្ទាល់ខ្លួនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងកម្លាំងយោធាដែលបានកាន់អំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​រួបរួមជាតិ​ ឬរដ្ឋាភិបាលស្រមោលដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាននិយាយ​ថា កងកម្លាំង​ប៉ូលិសដែលប្រកាសបង្កើតនេះគឺមានតួនាទី​ចាត់​វិធានការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ។

រដ្ឋាភិបាលស្រមោលបាននិយាយទៀតថា កងកម្លាំងនឹងរក្សានីតិរដ្ឋ ក្នុងអំឡុងពេលបង្កើតបណ្តោះអាសន្ននេះ ប៉ុន្តែ​ការ​ប្រកាស​នេះ​មិន​បាន​បញ្ជាក់​ថា​តើ​វា​នឹង​ដំណើរការ​នៅ​ទីណា ឬ​មាន​បុគ្គលិក​ប៉ុន្មាន​នាក់​នោះ​ទេ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ាក៏ធ្លាប់បានបង្កើតកងកម្លាំងការពារប្រជាជនរបស់ខ្លួនផងដែរកាលពីឆ្នាំមុនដើម្បីប្រយុទ្ធប្រឆាំងនឹងយោធា ហើយកងកម្លាំងនេះមានសកម្មភាពជាចម្បងនៅតំបន់ព្រំដែន និងតំបន់ Sagaing ភាគពាយ័ព្យ ដោយព្យាយាមនាំយកទឹកដីមកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មីយ៉ាន់ម៉ា នឹងកាត់ទោសប្រហារជីវិតមនុស្ស ៤ នាក់ជាលើកដំបូងក្នុងរយៈ ពេល ជាង ៣០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម