ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា នឹងកាត់ទោសប្រហារជីវិតមនុស្ស ៤ នាក់ជាលើកដំបូងក្នុងរយៈ ពេល ជាង ៣០ ឆ្នាំ
យោធាមីយ៉ាន់ម៉ានឹងកាត់ទោសប្រហារជីវិតអតីតសមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (LDP) របស់លោកស្រី អ៊ុងសាន ស៊ូជី និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ល្បីល្បាញ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទភេរវកម្ម ហើយនេះគឺជាការកាត់ទោសប្រហារជីវិតលើកដំបូងរបស់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយថា អ្នកទោសទាំង ៤ នាក់រួមមាន អតីតសមាជិកសភាគណបក្ស (LDP) ២ នាក់ និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ២ នាក់ ហើយពួកគេនឹងត្រូវកាត់ទោសប្រហារជីវិតដោយព្យួរ ក តាមនីតិវិធីរបស់ពន្ធនាគារ ។
ប្រភព័ត៌មានបានឲ្យដឹងថា ការកាត់ទោសប្រហារជីវិតរបស់យោធាមីយ៉ាន់ម៉ាលើសកម្មជនប្រឆាំងនឹងរដ្ឋប្រហាររាប់សិបនាក់ គឺជាផ្នែកមួយក្នុងការបង្រ្កាបលើក្រុមអ្នកប្រឆាំង បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន ខណៈប្រទេសនេះមិនធ្លាប់មានការកាត់ទោសប្រហារជីវិតរាប់ទសវត្សរ៍មកហើយ ។
លោក Pure Seiya Tho អតីតសមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (LDP) ដែលចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមករា ឆ្នាំ ២០២២ ពីបទល្មើសក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម ខណៈលោក Kyaw Min Yoo សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ល្បីល្បាញត្រូវបានកាត់ទោសប្រហារជីវិតដូចគ្នាដោយតុលាការយោធា ។
ចំណែក ២ នាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតពីបទសម្លាប់ស្ត្រីម្នាក់ដែលពួកគេចោទប្រកាន់ថាជាអ្នកផ្ដល់ព័ត៌មានដល់យោធា ។ ប៉ុន្តែទោះយ៉ាងណា កាលបរិច្ឆេទនៃការអនុវត្តទោសប្រហារជីវិតសកម្មជន ២ នាក់នេះនៅមិនទាន់កំណត់នៅឡើយទេ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ លោក បៃដិន ប្រកាសអាសន្នគ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅ អាមេរិក
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


