ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ នឹងក្លាយជាសមាជិកនៃ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងឆ្នាំនេះ
ប្រទេសអ៊ីរ៉ង់ នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុង អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ឬត្រូវបានគេស្គាល់ថា កតិកាសញ្ញាសៀងហៃ ក្នុងនាមជារដ្ឋសង្កេតការណ៍ មុនដាច់ឆ្នាំនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី១១ខែកក្កដា ដោយក្រសួងការបរទេសអ៊ូសបេគីស្ថាន។

រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ូសបេគីស្ថាន លោក Vladimir Norov បាននិយាយក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូថា “នៅឆ្នាំនេះ ក្នុងឋានៈជាប្រធានរបស់អ៊ូសបេគីស្ថាន, ប្រទេសអ៊ីរ៉ង់នឹងត្រូវបានបញ្ចូលទៅក្នុង SCO ក្នុងនាមជារដ្ឋសង្កេតការណ៍”។
ការទទួលយកទីក្រុង តេហេរ៉ង់ ត្រូវបានឯកភាពនៅក្នុងកិច្ចប្រជុំកំពូល Dushanbe កាលពីឆ្នាំមុន នៅពេលប្រទេស តាហ្ស៊ីគីស្ថាន គឺជាប្រធានប្តូរវេនរបស់ កតិកាសញ្ញាសៀងហៃ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបញ្ចប់ដំណើរការនេះអាច ចំណាយពេលពីរឆ្នាំ។

គួរបញ្ជាក់ថា SCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ហើយសព្វថ្ងៃនេះ មានសមាជិកចំនួន ៩ ប្រទេសគឺ ចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា និងប៉ាគីស្ថាន។
បូករួមទាំងអស់ ពួកគេស្មើនឹង ៤០% នៃចំនួនប្រជាជនពិភពលោក និង ២៨% នៃផលិតផលក្នុងស្រុកសរុប (GDP)។ រដ្ឋសង្កេតការណ៍រួមមាន អាហ្វហ្គានីស្ថាន បេឡារុស និងម៉ុងហ្គោលី។

កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកការទូតសេដ្ឋកិច្ច លោក Mehdi Safari បានស្នើប្លុកនេះ ឲ្យអនុម័តរូបិយប័ណ្ណសកលមួយ ដើម្បីសម្រួលសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន។
កាលពីពេលថ្មីៗនេះ ទីក្រុងតេហេរ៉ង់ ក៏បានដាក់ពាក្យចូលរួមជាមួយក្រុម BRICS ដែលសមាជិកបីប្រទេសក្នុងចំណោមនោះ ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសៀងហៃផងដែរគឺ ឥណ្ឌា រុស្ស៊ី និងចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អ៊ីរ៉ង់ ពន្យល់ពីចំណងមិត្តភាពជាមួយ ចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


