ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ពន្យល់ពីចំណង់មិត្តភាពជាមួយចិន
ប្រទេសអ៉ីរ៉ង់មើលឃើញការទំនាក់ទំនងរបស់ខ្លួនជាមួយប្រទសចិនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងឥទ្ធិពលដើម្បីប្រឈមនឹងអំណាចឯកតោភាគរបស់សហរដ្ឋអាមេរិក និងដើម្បីបង្កើតស្ថិរភាព និងសណ្តាប់ធ្នាប់។ លោកប្រធានាធិបតីអ៉ីរ៉ង់ Ebrahim Raisi បានប្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ចិន លោក Wei Fenghe កាលពីថ្ងៃពុធម្សិលមិញ។
យោងតាមសារព័ត៌មានរដ្ឋបានផ្សាយថា លោក Raisi បានលើកឡើងថា ការអនុវត្តប្រកបដោយជោគជ័យនៃកិច្ចព្រមព្រៀងនៃសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេល២៥ឆ្នាំរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២១ គឺជាអាទិភាពសម្រាប់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់។

«បញ្ហាប្រឈមនឹងឯកតោភាគីនិយម និងការបង្កើតស្ថិរភាព និងសណ្តាប់ធ្នាប់គឺអាចទៅរួច តាមរយៈកិច្ចសហប្រតិបត្តិការឯករាជ្យ និងអំណាចដែលមានគំនិតដូចគ្នា»។ លោក Raisi ត្រូវបានស្រងសំដីដោយកាសែត IRNA និងបានបន្ថែមថា «ការវិវត្តក្នុងតំបន់ និងសកលបង្ហាញពីតម្លៃនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអ៉ីរ៉ង់-ចិន»។
លោក Wei មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកទនៅអ៉ីរ៉ង់គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការការពារជាតិជាយុទ្ធសាស្ត្ររវាងទីក្រុងតេហេរ៉ង់ និងប៉េកាំង ដែលមានឥទ្ធិពលគួរឲ្យកត់សំគាល់លើការប្រយុទ្ធភេរវកម្ម និងការលុបបំបាត់លទ្ធិឯកតោភាគី ជាពិសេសនៅក្នុងស្ថានភាពតានតឹង និងសំខាន់នាពេលបច្ចុប្បន្ន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៉ីរ៉ង់ថា លោក Wei ក៏បានជួបរដ្ឋមន្ត្រីក្រសួងការពារជាតិអ៉ីរ៉ង់ លោក Mohammad Reza Ashtiani និងមានសេចក្តីរាយការណ៍ថា ត្រូវបានអញ្ជើញទៅឲ្យទៅធ្វើទស្សនកិច្ចនៅប្រទេសចិន។ ក្នុងជំនួបនេះ លោក Ashtiani បានសង្កត់ធ្ងន់ថា ៖«តម្រូវការដើម្បីទប់ទល់នឹងអនុត្តរភាពអាមេរិកនៅក្នុងពិភពលោកគឺតាមរយៈការពង្រីកពហុភាគីនិយម»។
លោក Ashtiani ក៏បានរិះគន់វត្តមានយោធាធាមេរិកនៅមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀតដោយបាននិយាយថា ៖«កន្លែងណាដែលមានវត្តមានយោធាអាមេរិក វាបានបង្កើតរលកនៃអសន្តិសុខ អស្ថិរភាព ការរប្រេះឆា សង្គ្រាម ការបំផ្លិចបំផ្លាញ និងការផ្លាស់ទី»។
លោកអគ្គមេបញ្ជាការ Mohammad Bagheri ប្រធានកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ក៏បានជួបរដ្ឋមន្ត្រីក្រសួងការពារជាតិចិនដែរ និងបាននិយាយថា ៖«យើងឯកភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការធ្វើសមយុទ្ធយោធារួមគ្នា ការផ្លាស់ប្តូរយុទ្ធសាស្ត្រ បញ្ហាហ្វឹកហ្វឺន និងវិស័យរួមផ្សេងៗទៀតរវាងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ ដូច្នេះយើងអាចផ្តល់សន្តិសុខកាន់តែល្អប្រសើរសម្រាប់ប្រទេសទាំងពីរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


