ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យអឺរ៉ុបប្រាប់ចំៗអាវុធដែល អ៊ុយក្រែន ត្រូវការ ដើម្បីងាយស្រួលផលិត
ប្រធានក្រុមហ៊ុនអាមេរិក Northrop Grumman លោកស្រី Kathy Warden បានជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុបបញ្ជាក់ឲ្យច្បាស់ថាតើអាវុធអ្វីខ្លះដែលអ៊ុយក្រែនត្រូវការ ដើម្បីឲ្យខាងក្រុមហ៊ុនងាយស្រួលផលិត និងផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ ។

លោកស្រី Warden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times ថា “អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការទទួលបានសញ្ញា ឬការបញ្ជាក់ច្បាស់លាស់អំពីកម្រិត ក៏ដូចជាប្រភេទអាវុធដែលយើងត្រូវយកចេញពីឃ្លាំងផ្ដល់ឲ្យអ៊ុយក្រែន” ។
លោកស្រី Warden បាននិយាយថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលបានកើនឡើងទ្វេដង ឬ ៣ ដងនៅក្នុងករណីមួយចំនួន ប៉ុន្តែចំពោះក្រុមហ៊ុន Northrop Grumman ត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគ ក៏ដូចជាពង្រីកផលិតកម្មរហូតដល់មានកិច្ចសន្យាថ្មីជាមួយអ៊ុយក្រែន ប៉ុន្តែឧស្សាហកម្មក៏ត្រូវការទទួលបានសញ្ញាបញ្ជាក់ច្បាស់លាស់ផងដែរថា អាវុធបែបណាសម្រាប់តម្រូវការរបស់អ៊ុយក្រែន ។

កាសែតបានកត់សម្គាល់ថា ក្រុមហ៊ុនការពារជាតិមួយផ្សេងទៀតក៏បានចាប់ផ្តើមទិញសមាសធាតុចាំបាច់រួចទៅហើយ ក្នុងការរំពឹងទុកនៃកិច្ចសន្យាសម្រាប់ផ្ដល់អាវុធបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែវាក៏មានហានិភ័យផងដែរ នៅពេលអាវុធដែលផលិតរួចហើយមិនត្រូវបានប្រើប្រាស់នៅកន្លែងណាមួយនោះ ។
ជាចុងក្រោយកាសែត Financial Times បញ្ជាក់ថា អ្នកម៉ៅការសំខាន់ៗរបស់សហរដ្ឋអាមេរិកក៏បានជួបជាមួយអ្នកតំណាងមន្ទីរបញ្ចកោណជាច្រើនដងក្នុងមួយសប្តាហ៍ដើម្បីពិភាក្សាអំពីអាវុធដែលកំពុងត្រូវបានបញ្ជូនទៅអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ថា រុស្ស៊ី គ្រោងកាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀត បញ្ចូលជាឧបសម្ព័ន្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


