ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ី គ្រោងកាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀត បញ្ចូលជាឧបសម្ព័ន្ធ
រុស្ស៊ី គ្រោងនឹងកាត់យកទឹកដីអ៊ុយក្រែនបន្ថែមទៀត បញ្ចូលជាឧបសម្ព័ន្ធ ដោយប្រើយុទ្ធសាស្រ្តស្រដៀងទៅនឹងការកាត់យកតំបន់ Crimea។

ដោយលើកឡើងពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក, អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការកាត់បញ្ចូលជាឧបសម្ព័ន្ធរួចទៅហើយ។
លោកនិយាយថា តំបន់ដែលកាន់កាប់នៅអ៊ុយក្រែន អាចធ្វើប្រជាមតិ លើការចូលរួមជាមួយរុស្ស៊ី យ៉ាងយូរនៅខែកញ្ញា។

លោក Kirby ប្រាប់អ្នកយកព័ត៌មានថា “យើងចង់បញ្ជាក់យ៉ាងសាមញ្ញចំពោះប្រជាជនអាមេរិក។ គ្មាននរណាម្នាក់ ត្រូវបានបោកបញ្ឆោតដោយរឿងនេះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កំពុងប្រើយុទ្ធសាស្រ្តដូចកាលឆ្នាំ២០១៤”។
ស្របពេលជាមួយគ្នានោះដែរ លោកបានចោទប្រកាន់រុស្ស៊ីថា បានតែងតាំងមន្ត្រីគាំទ្ររុស្ស៊ីខុសច្បាប់ ឲ្យទៅគ្រប់គ្រងតំបន់កាន់កាប់នៅអ៊ុយក្រែន ក្នុងគោលបំណងរៀបចំធ្វើប្រជាមតិលើការក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា តំបន់ Crimea ត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ខុសច្បាប់។
អ្នកគាំទ្រទីក្រុងកៀវជាច្រើន បានធ្វើពហិការចូលរួមការបោះឆ្នោត ហើយយុទ្ធនាការនោះ មិនសេរី និងយុត្តិធម៌ឡើយ។
ការបោះឆ្នោតស្រដៀងគ្នានេះ ដែលបានធ្វើឡើងនៅផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែន គឺស្ទើរតែបញ្ជាក់ឲ្យឃើញពីស្ថានភាពស្រដៀងគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ថា នឹងសម្រេចគោលដៅជាមុនសិន ទើបកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព តាមក្រោយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


