ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់លក្ខខណ្ឌដែលខ្លួននឹង បាញ់នុយក្លេអ៊ែរ (មានវីដេអូ)
ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែសីហាថា ទីក្រុងមូស្គូ នឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនតែនៅក្នុង “កាលៈទេសៈបន្ទាន់” ប៉ុណ្ណោះ ហើយថា ខ្លួនគ្មានចំណាប់អារម្មណ៍ក្នុងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអង្គការណាតូ និងសហរដ្ឋអាមេរិកនោះទេ។

ដោយឡែក យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរុស្ស៊ី, ទីក្រុងមូស្គូ មិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរក្នុងអំឡុងពេលយុទ្ធនាការយោធារបស់ខ្លួននៅប្រទេសអ៊ុយក្រែនទេ។ លោកបានចាត់ទុកក្តីរំពឹងរបស់ប្រព័ន្ធផ្សព្វផ្សាយដែលថា ទីក្រុងមូស្គូអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬគីមីនៅក្នុងជម្លោះនេះ គឺជា “ការកុហកទាំងស្រុង”។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសលោក Ivan Nechaev បាននិយាយថា អាវុធនុយក្លេអ៊ែរនឹងត្រូវបានប្រើក្នុងលក្ខខណ្ឌតែមួយគត់ នោះគឺនឹងប្រើជាវិធានការ “ឆ្លើយតប”។

លោកអះអាងថា “គោលលទ្ធិយោធារុស្ស៊ី អនុញ្ញាតឲ្យមានការឆ្លើយតបនុយក្លេអ៊ែរ តែក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនៃការបំផ្លិចបំផ្លាញដ៏ធំ ឬនៅពេលដែលអត្ថិភាពនៃរដ្ឋ ត្រូវបានគំរាមកំហែងប៉ុណ្ណោះ។ ដូចនេះ ការប្រើអាវុធនុយក្លេអ៊ែរគឺអាចធ្វើទៅបាន តែជាផ្នែកមួយនៃការឆ្លើយតបចំពោះការវាយប្រហារដើម្បីការពារខ្លួននិងក្នុងគ្រាអាសន្នប៉ុណ្ណោះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ពូទីន បង្អួតសព្វាវុធទំនើបៗ រួមទាំង ការធ្វើតេស្តខួរក្បាល “កំពូលទាហាន” ក្នុងពិព័រណ៍កងទ័ពឆ្នាំ ២០២២
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


