ព័ត៌មានអន្ដរជាតិ
ពូទីន បង្អួតសព្វាវុធទំនើបៗ រួមទាំង ការធ្វើតេស្តខួរក្បាល “កំពូលទាហាន” ក្នុងពិព័រណ៍កងទ័ពឆ្នាំ ២០២២ (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញអាវុធយោធាទំនើបៗរបស់រុស្ស៊ីនៅសប្តាហ៍នេះ ខណៈលោកបានបង្អួតរថក្រោះ មីស៊ីល និងការធ្វើតេស្តខួរក្បាល “កំពូលទាហាន”។
ក្នុងសន្និបាតអាវុធប្រចាំឆ្នាំនៅជាយក្រុងមូស្គូ មេដឹកនាំរុស្ស៊ីអាយុ៦៩ឆ្នាំរូបនេះ អួតថា សព្វាវុធរបស់ទាហានគាត់គឺ ដើរមុនបស្ចិមប្រទេសច្រើនទសវត្សរ៍។
រថក្រោះប្រយុទ្ធធុន T-72, រថពាសដែក BMP K-17 និងគ្រាប់កាំភ្លើងត្បាល់ធុនធ្ងន់ផលិតដោយខ្លួនឯងប្រភេទ Tulpan សុទ្ធតែត្រូវបានដាក់បង្អួតដល់អ្នកទិញបរទេស ក្នុងពិព័រណ៍កងទ័ពឆ្នាំ២០២២នៅឧទ្យាន Patriot Park នៃតំបន់ Alabino។
លោកពូទីននិយាយថា គំរូទំនើបនៃសព្វាវុធយោធាជាង ២៨ ០០០ កំពុងត្រូវបានបង្ហាញដោយក្រុមហ៊ុនផលិតរុស្ស៊ីចំនួន ១៥០០ ទៅកាន់ប្រតិភូមកពី ៧២ប្រទេស។
ទាហានរុស្ស៊ីម្នាក់ ត្រូវបានគេថតជាប់ កំពុងត្រៀមខ្លួនសម្រាប់ “ការធ្វើតេស្តខួរក្បាល” ក្នុងការតាំងពិព័រណ៍យោធាដ៏ធំនោះ។ ទាហានហាត់ការក្នុងឯកសណ្ឋានយោធា ត្រូវបានមន្ត្រីម្នាក់យកខ្សែលោហធាតុភ្ជាប់ជាមួយក្បាលទៅនឹង ដ្យាក្រាមដ៏ស្មុគស្មាញមួយនៅផ្ទៃខាងក្រោយ។
លោក ពូទីន ធ្លាប់អះអាងថា “កំពូលទាហាន” ដែលត្រូវបានកែប្រែហ្សែន មិនអាចមានអារម្មណ៍ ឈឺចាប់ ឬភ័យខ្លាច អាចក្លាយជាការពិតក្នុងពេលឆាប់ៗនេះ។
ឆ្កែយន្ត ក៏ត្រូវបានបង្ហាញផងដែរ។ គេឃើញឆ្កែយន្តនេះ ធ្វើចលនាដោយមានបំពាក់ជាមួយជើងទម្របាញ់រ៉ុកកែតនៅលើខ្នង។ រ៉ូបូតដែលស្លៀកពាក់ដូច និនចា មួយនេះ មានសមត្ថភាពក្រាបលូនលើឥដ្ឋ ដែលធ្វើឲ្យសត្រូវកាន់តែពិបាកមើល ពេលដែលវារង់ចាំបាញ់រ៉ុកកែត។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ី បានឲ្យដឹងថា មនុស្សយន្តដែលត្រូវបានគេហៅថាប្រព័ន្ធ M-81 មួយនេះ នឹងអាចដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវ ហើយបាញ់ ក្នុងពេលប្រយុទ្ធ។
ស្របពេលជាមួយគ្នានោះ គំរូរថយន្ត Ural ដែលជារថយន្តយោធាបើកបរដោយខ្លួនឯងដំបូងគេបង្អស់ និងអាចធ្វើដំណើរបានរហូតដល់ទៅ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ត្រូវបានដាក់តាំងបង្ហាញផងដែរ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសលក់អាវុធច្រើនបំផុត ដោយលក់បានជិត ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ពោលគឺជិតមួយភាគប្រាំនៃទីផ្សារនាំចេញសកល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sun, Daily Mail
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


