ព័ត៌មានអន្ដរជាតិ
ប្រជាជន មីយ៉ាន់ម៉ា រាប់រយនាក់តម្រង់ជួរចាំទិញប្រេងឆាដែលរដ្ឋដាក់លក់ក្នុងតម្លៃថោក
ប្រជាជនមីយ៉ាន់ម៉ារាប់រយនាក់បានឈរតម្រង់ជួរគ្នាដើម្បីរង់ចាំទិញប្រេងឆាដែលរដ្ឋបានដាក់លក់ក្នុងតម្លៃថោកនៅទីក្រុងយ៉ាំងហ្គោន ចំពេលប្រទេសកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា ។
កន្លងមក តម្លៃទីផ្សារសម្រាប់ប្រេងឆាប្រហែល ១.៦ គីឡូក្រាមបានហក់ឡើងពី ៥,០០០ គីយ៉ាត (២.៣៧ ដុល្លារ) ដល់ ៩,០០០ គីយ៉ាត (៤.២៧ ដុល្លារ) ។
សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានធ្លាក់ចុះជាលំដាប់ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ជាពិសេសកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ដោយសារតែការព្យាយាមរបស់រដ្ឋាភិបាលយោធាក្នុងការបង្ខំពលរដ្ឋឲ្យប្តូររូបិយប័ណ្ណបរទេស ។
បន្ថែមពីនេះ ការរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ាកាន់តែរងផលប៉ះពាល់ថែមទៀតនោះ គឺដោយសារតែការកើនឡើងនៃតម្លៃទំនិញសកល បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។
ទន្ទឹមនោះ តម្លៃអង្ករ ស៊ុត និងបន្លែត្រីសាច់ក៏បានឡើងថ្លៃផងដែរ ដោយសារការកើនឡើងថ្លៃដឹកជញ្ជូន ក៏ដូចជាដោយសារតែទាហាន និងយុទ្ធជនប្រឆាំងយោធាមីយ៉ាន់ម៉ា ប្រែក្លាយតំបន់ភាគច្រើននៃប្រទេសទៅជាសមរភូមិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ MGR Online
ចុចអាន ៖ យោធា មីយ៉ាន់ម៉ា ត្រៀមតែចរចាជាមួយលោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះ ក្រោយកាត់ទោសរួច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


