ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា ត្រៀមតែចរចាជាមួយលោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះ ក្រោយកាត់ទោសរួច
មេដឹកនាំមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង បាននិយាយថា យោធានឹងបើកចំហរក្នុងការចរចារជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីបញ្ចប់វិបត្តិដែលបណ្តាលមកពីរដ្ឋប្រហារ ក្រោយបញ្ចប់ការកាត់ក្តីរបស់តុលាការតាមនីតិវិធីច្បាប់ ។
លោក មីន អ៊ុងឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រោយពីបញ្ចប់ការកាត់ក្តីលោកស្រី អ៊ុងសាន ស៊ូជី តាមនីតិវិធីច្បាប់រួចហើយ យើងនឹងពិចារណាពីការចរចាដោយផ្អែកលើការឆ្លើយតបរបស់លោកស្រី” ។
ប្រភពដដែលបន្តថា លោកស្រី អ៊ុងសាន ស៊ូជី អាចប្រឈមនឹងការជាប់ពន្ធនាគាររាប់សិបឆ្នាំ ប្រសិនបើតុលាការបានរកឃើញថា លោកស្រីពិតជាមានកំហុសដូចក្នុងបទចោទប្រកាន់ផ្សេងៗមែន ។
ទន្ទឹមនោះ អ្នកសារព័ត៌មានត្រូវបានហាមមិនឲ្យចូលរួមក្នុងសវនាការ ខណៈដែលមេធាវីរបស់លោកស្រីត្រូវបានបំបិទមាត់មិនឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ ហើយយោធាក៏មិនបានបញ្ជាក់ប្រាប់ថា តើការកាត់ទោសរបស់លោកស្រីនឹងបញ្ចប់នៅពេលណាផងដែរ ។
កាលពីខែកក្កដាកន្លងទៅ លោក Zao Min Tun អ្នកនាំពាក្យយោធាបាននិយាយថា វាមិនមែនមិនអាចទៅរួចនោះទេ សម្រាប់យោធាក្នុងការចរចាជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីដោះស្រាយភាពចលាចលដែលបណ្តាលមកពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុននោះ ។
ចំណែកក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធាបាននិយាយថា គោលបំណងរបស់ពួកគេនាពេលនេះ គឺដើម្បីដកឫសគល់នៃការត្រួតត្រារបស់ពួកយោធាចេញពីនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាអចិន្ត្រៃយ៍ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ លោក មីន អ៊ុងឡាំង៖ លោកស្រី អ៊ុងសាន ស៊ូជី អាចវិលត្រឡប់ទៅផ្ទះ ក្រោយសាលក្រមបញ្ចប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


