Connect with us

ព័ត៌មានអន្ដរជាតិ

សារព័ត៌មាន រុស្ស៊ី ថា ក្រុមភេរវករ អ៊ុយក្រែន គំរាមសម្លាប់និពន្ធនាយក RT និង Sputnik

បានផុស

នៅ

ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីលោក Alexander Bastrykin បានបញ្ជាឲ្យស៊ើបអង្កេតលើការគំរាមសម្លាប់និពន្ធនាយកសារព័ត៌មាន RT និង Sputnik លោកស្រី Margarita Simonyan និងក្រុមគ្រួសារពីសំណាក់អង្គការភេរវករ Neo-Nazi Azov របស់អ៊ុយក្រែន ។

លោកស្រី Margarita Simonyan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតដែលលោកស្រី Simonyan ទទួលបានពីក្រុម Azov និងស៊ែរលើបណ្ដាញ Telegram បានឲ្យដឹងថា “សម្រាប់​ការ​គាំទ្រ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន, លោកស្រី Simonyan “ត្រូវ​កាត់ទោស​ប្រហារជីវិត” ។ ចំណែកអំពីវិធីដែលអ្នកកាសែតរុស្ស៊ី និងអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរូបនេះ ព្រមទាំងកូនទាំងបីរបស់លោកស្រីធ្វើឡើងនាពេលកន្លងមក គួរតែត្រូវបានសម្លាប់” ។

ទន្ទឹមនោះ លោកស្រី Simonyan បានប្រាប់ RIA Novosti ថា “ដោយមើលតាមទម្រង់នៃការគំរាមកំហែងទាំងនេះ លិខិតនេះគឺបង្កើតឡើងដោយមនុស្សឆ្កួត ឬក្មេងជំទង់ដែលញៀនថ្នាំ ។ តើខ្ញុំគួរប្រតិកម្មយ៉ាងណាចំពោះពួកគេ? ខ្ញុំកំពុងរស់នៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំគិតថាខ្ញុំគួរធ្វើប៉ុណ្ណោះ” ។

បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនដើម្បីកម្ចាត់កងទ័ព និងក្រុម Neo-Nazi របស់អ៊ុយក្រែននៅចុងខែកុម្ភៈ, សារព័ត៌មាន RT និង Sputnik បានប្រឈមមុខនឹងការបង្រ្កាបយ៉ាងតឹងរ៉ឹងលើសកម្មភាពផ្សព្វផ្សាយ ក៏ដូចជាឃោសនាអំពីប្រតិបត្តិការរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។

ទន្ទឹមនោះ ទីក្រុងមូស្គូក៏បានចេញការថ្កោលទោសចំពោះចំណាត់ការហាមប្រាមលើការផ្សាយ និងសកម្មភាពរបស់សារព័ត៌មាន RT និង Sputnik នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានចោទលោកខាងលិចថា ប៉ុនប៉ងដើម្បីលាក់ការពិតអំពីប្រតិបត្តិយោធា និងវិបត្តិនៅអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិន ដាក់ពង្រាយយន្តហោះដឹកប្រេងក្នុងការល្បាតរួមគ្នាជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៦ នាទីutes មុន

លោក ហ្វៃ សំអាង ប្រាប់តារាសម្តែងមួយចំនួនថា បេីមិនចេះគាំទ្រខ្លួនឯងផង កុំស្រែកហៅឱ្យគេគាំទ្រ​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ព័ត៌មានជាតិ២៨ នាទីutes មុន

ថវិកា ១លាន ៤សែនដុល្លារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កៀរគរសប្បុរសជនអ្នកប្រកបអាជីវកម្មនិងអ្នករួមការងារជាមួយគ្នាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២

ឯកឧត្តម ហ៊ុន ម៉ានី
ព័ត៌មានជាតិ៤១ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំសមាជិកគណបក្សប្រជាជនកម្ពុជា ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស

សន្តិសុខសង្គម៤៥ នាទីutes មុន

សាលាដំបូងខេត្តមណ្ឌលគិរី ចោទប្រកាន់ក្មេងទំនើង៣នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

វៀតណាម រឹបអូសប្រេងឆាក្លែងក្លាយជាង ៧ម៉ឺនលីត្រ និងប៊ីចេង ៤០តោន ដែលប៉ះពាល់ខ្លាំងដល់សុខភាព

Sokha Hotels

ព័ត៌មានពេញនិយម