ព័ត៌មានអន្ដរជាតិ
មេ ណាតូ ពន្យល់មូលហេតុដែលមិនអាចឲ្យ រុស្ស៊ី ឈ្នះជម្លោះនៅ អ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយថា យើងមិនអាចបណ្ដោយឲ្យរុស្ស៊ីទទួលបានជ័យជម្នះនៅក្នុងជម្លោះជាមួយអ៊ុយក្រែននោះទេ ព្រោះថា ជ័យជម្នះរបស់រុស្ស៊ីលើរដ្ឋាភិបាលទីក្រុងកៀវ នឹងបង្កើនអំណាចកាន់តែខ្លាំងឡើងដល់ប្រទេសចិន ។

លោក Stoltenberg បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico ថា ការទទួលបានជ័យជម្នះរបស់រុស្ស៊ី នឹងជារឿងអាក្រក់សម្រាប់យើងទាំងអស់គ្នានៅអឺរ៉ុប និងអាមេរិកខាងជើង ជាពិសេសនៅក្នុងអង្គការណាតូទាំងមូលតែម្ដង ។
លោកអគ្គលេខាធិការបញ្ជាក់ទៀតថា “ប្រសិនបើរុស្ស៊ីឈ្នះសង្គ្រាមលុកលុយលើអ៊ុយក្រែនមែននោះ វានឹងផ្ញើសារទៅកាន់មេដឹកនាំផ្តាច់ការ មិនត្រឹមតែលោក ពូទីន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចិនផងដែរ ដែលអាចប្រើកម្លាំងយោធាដើម្បីសម្រេចបាននូវគោលដៅណាមួយរបស់ពួកគេ” ។

លោកបានចង្អុលបង្ហាញថា “វាមានសារៈសំខាន់សម្រាប់សម្ព័ន្ធមិត្តណាតូក្នុងការឈររួមគ្នា និងដើម្បីដោះស្រាយផលវិបាកណាមួយដែលកើតឡើងចេញពីប្រទេសចិន ជាពិសេសការលើកឡើងនាពេលថ្មីៗនេះពីសំណាក់លោកប្រធានាធាធិបតីអាមេរិកលោក ចូ បៃដិន” ។
នៅក្នុងផែនការយុទ្ធសាស្ត្រការពារជាតិដែលទើបបញ្ចេញ រដ្ឋបាលរបស់លោក ចូ បៃដិន និយាយថា ប្រទេសចិននៅតែជាការគំរាមកំហែងសន្តិសុខដ៏គ្រោះថ្នាក់បំផុតចំពោះសហរដ្ឋអាមេរិក ព្រោះចិនជាប្រទេសដ៏មានឥទ្ធិពល ដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកជាប្រព័ន្ធ លើផ្នែកយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងការទូតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Politico
ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុដែល អាមេរិក និងអង្គការណាតូ ក្លាយជាភាគីជម្លោះនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


