Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រាប់មូលហេតុដែល អាមេរិក និងអង្គការណាតូ ក្លាយជាភាគីជម្លោះនៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីពេលថ្មីៗនេះថា ជំនួយយោធារបស់សហរដ្ឋអាមេរិក និងអង្គការណាតូដែលផ្ដល់ឲ្យប្រទេសអ៊ុយក្រែន នាំឲ្យពួកគេក្លាយជាភាគីជម្លោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lavrov បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាប្រជាជនរុស្ស៊ីនៅក្នុងទីក្រុងមូស្គូថា “ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តណាតូកំពុងបង្កើនការផ្គត់ផ្គង់អាវុធសាហាវៗដល់ក្រុម neo-Nazi អ៊ុយក្រែន ក៏ដូចជាចែករំលែកទិន្នន័យស៊ើបការណ៍ជាមួយអ៊ុយក្រែន ហើយអ្វីៗទាំងអស់នេះគឺជាហេតុផល ដែលនាំពួកគេចូលរួមក្នុងជម្លោះនេះ” ។

លោក Lavrov បាននិយាយទៀតថា ប្រទេសលោកខាងលិចកំពុងប្រើប្រាស់អ៊ុយក្រែន ជាឧបករណ៍សម្រាប់ទប់ស្កាត់រុស្ស៊ី និងជាផ្នែកមួយនៃផែនការបែងចែកជនជាតិរុស្ស៊ី និងអ៊ុយក្រែន ហើយពួកគេកំពុងធ្វើបែបនេះដើម្បីផ្តាច់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ពិភពរុស្ស៊ី និងសហគមន៍របស់ខ្លួននៅបរទេសកំពុងស្ថិតនៅក្រោមសម្ពាធ ហើយការ​ប៉ុនប៉ង​ធ្វើឲ្យ​រុស្ស៊ី​ឯកោនឹង​ត្រូវ​វិនាស ​ព្រោះ​ពិភពលោក​ទំនើប​គឺ​ពហុ​ប៉ូល មិន​មែនប៉ូល​ខាងលិចនោះ​ទេ ។

ជាចុងក្រោយលោក Lavrov បញ្ជាក់ថា ប្រទេសរុស្ស៊ីឈរលើតម្លៃប្រពៃណី សាសនា និងវប្បធម៌ពិភពលោកទាំងអស់ ហើយនឹងបន្តធ្វើការលើការកសាងទំនាក់ទំនងអន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ និងភាពស្មោះត្រង់ សេចក្តីសប្បុរស និងយុត្តិធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ មន្ត្រីរុស្ស៊ី ថា សមយុទ្ធថ្ងៃមុន គឺជាការហាត់សមសម្រាប់កម្ទេចអង់គ្លេស និងអាមេរិក ចេញពីផែនទីពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម