ព័ត៌មានអន្ដរជាតិ
ជនស៊ីវិលស្លាប់និងរបួសជិត៦,០០០នាក់ដោយសារការប្រយុទ្ធគ្នានៅ អាហ្វហ្គានីស្ថាន
អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលអាហ្វហ្គានីស្ថានជិត៦,០០០នាក់ត្រូវបានសម្លាប់ឬរងរបួសក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមតាលីបង់បានបន្តកើនឡើងថ្វីបើមានកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាពក៏ដោយ។
បេសកកម្មជំនួយរបស់ UN ប្រចាំនៅអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយក្នុងរបាយការណ៍ប្រចាំត្រីមាសកាលពីថ្ងៃអង្គារថា ចាប់ពីខែមករាដល់ខែកញ្ញា មានជនស៊ីវិលចំនួន៥,៩៣៩នាក់រងគ្រោះនៅក្នុងការប្រយុទ្ធគ្នាដោយមនុស្សចំនួន២,១១៧នាក់បានស្លាប់និង៣,៨២២នាក់រងរបួស។

របាយការណ៍នេះនិយាយថា “អំពើហិង្សាកម្រិតខ្ពស់នៅតែបន្តមានឥទ្ធិពលនិងបំផ្លិចបំផ្លាញទៅលើជនស៊ីវិលខណៈអាហ្វហ្គានីស្ថាននៅតែស្ថិតក្នុងចំណោមកន្លែងដែលមានជនស៊ីវិលស្លាប់ច្រើនបំផុតនៅលើពិភពលោក” ។
ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់និងរបួសជនស៊ីវិលនេះគឺទាបជាង៣០ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប៉ុន្តែ UNAMA និយាយថា អំពើហិង្សាមិនបានថយចុះទេចាប់តាំងពីកិច្ចពិភាក្សារវាងអ្នកចរចារដ្ឋាភិបាលនិងក្រុមតាលីបង់បានចាប់ផ្តើមនៅក្នុងរដ្ឋធានី ដូហា របស់ប្រទេស កាតារ កាលពីខែមុន។
ក្រុមតាលីបង់បានទទួលខុសត្រូវចំពោះការស្លាប់និងរបួសជនស៊ីវិល៤៥ភាគរយខណៈកងទ័ពរដ្ឋាភិបាលទទួលខុសត្រូវ២៣ភាគរយចំណែកកងកម្លាំងអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកទទួលខុសត្រូវ២ភាគរយ។

ការស្លាប់និងរបួសដែលនៅសេសសល់ភាគច្រើនបានកើតឡើងក្នុងការបាញ់ឆ្លងដែនឬបណ្តាលមកពីក្រុម ISIL (ISIS) ឬក្រុមប្រឆាំងនិងគាំទ្ររដ្ឋាភិបាល។
បេសកកម្មរបស់ UN បាននិយាយថា ការប្រយុទ្ធគ្នាលើដីគោកបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសច្រើនបំផុតដូចជាការវាយប្រហារអត្តឃាតនិងការបំផ្ទុះគ្រាប់បែកតាមដងផ្លូវហើយបន្ទាប់មកទៀតមានការសម្លាប់ដោយក្រុមតាលីបង់និងការវាយឆ្មក់ពីអាកាសដោយកងទ័ពអាហ្វហ្គានីស្ថានជាដើម។

ក្រុមតាលីបង់បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាប់តាំងពីខ្លួនត្រូវបានផ្តួលរំលំពីអំណាចក្នុងការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០១។
ទីក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសអតីតមេដឹកនាំតាលីបង់ថាបានផ្តល់កន្លែងជ្រកកោនដល់បណ្តាមេដឹកនាំក្រុមអាល់កៃដារួមទាំងលោក Osama bin Laden ផងដែរ។ ក្រុមអាល់កៃដាត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារនៅថ្ងៃទី១១ខែកញ្ញា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazzera
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


