ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានប្រកាស «សង្រ្គាមបើកចំហ» ជាមួយអាហ្វហ្គានីស្ថាន ក្រោយការប៉ះទង្គិចនៅព្រំដែន
រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានប្រកាស «សង្រ្គាមបើកចំហ» លើប្រទេសអាហ្វហ្គានីស្ថាន នាព្រឹកថ្ងៃសុក្រទី២៧ខែកុម្ភៈនេះ បន្ទាប់ពីកងទ័ពប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធាអាហ្វហ្គានីស្ថានក្នុងខេត្ត Kabul, Kandahar និង Paktia។

ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងការឆ្មក់វាយប្រហាររបស់ក្រុមតាលីបង់នៅតាមព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ទាហានប៉ាគីស្ថានពីរនាក់។ លោក Asif បានបញ្ជាក់ថា ការអត់ធ្មត់របស់ប៉ាគីស្ថានបានអស់កំណត់ហើយ ចំណែកឯនាយករដ្ឋមន្ត្រី Shehbaz Sharif បានប្តេជ្ញាផ្តល់ «ការឆ្លើយតបយ៉ាងចាស់ដៃ» ចំពោះរាល់ការឈ្លានពានលើអធិបតេយ្យភាពជាតិ។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានហៅការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានថាជា «អំពើកំសាក» ប៉ុន្តែបានរាយការណ៍ថា មិនមានអ្នករងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះទេ។ ភាពតានតឹងនេះបានកើតឡើងបន្ទាប់ពីមានការវាយបកទៅវិញទៅមក ដែលខាងអាហ្វហ្គានីស្ថានអះអាងថាបានកាន់កាប់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ាគីស្ថានចំនួន១៩កន្លែង ប៉ុន្តែប៉ាគីស្ថានបានបដិសេធ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានជំរុញឲ្យភាគីទាំងពីរបញ្ឈប់ការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងស្វែងរកដំណោះស្រាយតាមផ្លូវការទូត ខណៈដែលពលរដ្ឋនិងជនភៀសខ្លួននៅតំបន់ព្រំដែន Durand Line កំពុងនាំគ្នាជម្លៀសខ្លួនចេញឆ្ងាយពីការប្រយុទ្ធគ្នា៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


