ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល និងគំរាមឆ្លើយតបផ្នែកយោធាខ្លាំងជាងមុន ចំពោះ អាមេរិក
យោងតាមក្រុមមន្ត្រីនៅទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកានេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ប៉ុន្មានម៉ោងបន្ទាប់ពីបានគំរាម ឆ្លើយតបខាងយោធាដ៏ខ្លាំងក្លា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ Wonsan របស់ប្រទេសកូរ៉េខាងជើងនៅថ្ងៃនេះ។
JCS និយាយថា មីស៊ីលនេះបានហោះក្នុងចម្ងាយប្រហែល២៤០គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់៤៧គីឡូម៉ែត្រ។ មិនយូរប៉ុន្មានមុនពេលបាញ់បង្ហោះ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធការពារមីស៊ីល មុនការគ្រោងទុក។
ទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីជាច្រើនគ្រាប់នៅឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដែលធ្វើតេស្តបរាជ័យផងដែរ ខណៈទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានពង្រីកវិសាលភាព និងទំហំនៃសមយុទ្ធយោធារួមគ្នារបស់ពួកគេ។ សមយុទ្ធមួយចំនួន ក៏ពាក់ព័ន្ធនឹងប្រទេសជប៉ុនផងដែរ។

ចំពេលមានភាពតានតឹង មេដឹកនាំសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សាត្រីភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ហើយបានប្តេជ្ញាថា នឹងធ្វើការរួមគ្នាដើម្បីពង្រឹងនូវការទប់ស្កាត់បន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចពិភាក្សានោះ ប្រធានាធិបតីអាមេរិកលោក Joe Biden, ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងក្នុងកម្រិតមិនធ្លាប់មានពីមុនមករបស់កូរ៉េខាងជើង ហើយសន្យាថា នឹងបង្កើតទំនាក់ទំនងត្រីភាគីដែលកាន់តែជិតស្និទ្ធក្នុងវិស័យសន្តិសុខ និងលើសពីនេះ។
ពួកគេក៏បានព្រមានក្រុងព្យុងយ៉ាង ប្រឆាំងនឹងការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីរផងដែរ ដោយលោក Biden បានរំលឹកឡើងវិញថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារទីក្រុងសេអ៊ូល និងតូក្យូគឺ គាំទ្រដោយសមត្ថភាពពេញលេញ រួមទាំងនុយក្លេអ៊ែរផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើងបានថ្កោលទោសកិច្ចប្រជុំកំពូលត្រីភាគីនោះ ដោយរដ្ឋមន្ត្រីការបរទេសលោកស្រី Choe Son Hui បាននិយាយថា “សមយុទ្ធសង្រ្គាមសម្រាប់ការវាយលុករបស់ប្រទេសទាំងនេះ នឹងមិនអាចបញ្ឈប់ទីក្រុងព្យុងយ៉ាងបានទេ ប៉ុន្តែនឹងនាំមកនូវការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ជាក់ស្តែង និងចៀសមិនរួចទៅលើខ្លួនពួកគេ”។
លោកស្រីនិយាយថា “សហរដ្ឋអាមេរិក នឹងដឹងយ៉ាងច្បាស់ថា វាគឺជាការលេងល្បែងស៊ីសង ដែលពួកគេនឹងសោកស្តាយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ៣ ប្រទេស ព្រមានឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបាញ់នុយក្លេអ៊ែររបស់ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


