ព័ត៌មានអន្ដរជាតិ
មហាអំណាច២ប្រទេស ប្រកាសបញ្ជូនអាវុធធុនធ្ងន់ថ្មី ទៅអ៊ុយក្រែន (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក Joe Biden និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ចំពោះរបាយការណ៍ថា អ្នកទាំងពីរ នឹងបរិច្ចាគរថយន្តប្រយុទ្ធថ្មើរជើងដល់អ៊ុយក្រែន។

ព័ត៌មាននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសបារាំងប្រកាសថា ខ្លួននឹងបញ្ជូន រថក្រោះធុនស្រាល ដែលរចនាដោយលោកខាងលិច ទៅឲ្យទីក្រុងកៀវ។
យោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយសេតវិមាន និងអធិការបតីអាល្លឺម៉ង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី០៥ខែមករា, សហរដ្ឋអាមេរិកមានបំណងផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយានប្រយុទ្ធថ្មើរជើង Bradley ហើយអាល្លឺម៉ង់ មានបំណងផ្តល់ឲ្យអ៊ុយក្រែននូវយានប្រយុទ្ធថ្មើរជើង Marder។

សេចក្តីថ្លែងការណ៍ដដែលបន្តថា “ប្រទេសទាំងពីរ ក៏គ្រោងនឹងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនតាមប្រព័ន្ធរៀងៗខ្លួនផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ថាតើយានប៉ុន្មានគ្រឿង ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយតើពេលណាដែលពួកគេនឹងត្រូវដឹកជញ្ជូនទៅ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សហរដ្ឋអាមេរិក ពិចារណាបញ្ជូនយានប្រយុទ្ធ Bradley ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


