Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ពិចារណាបញ្ជូនយានប្រយុទ្ធ Bradley ទៅឲ្យ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហើបថា ប្រទេសរបស់លោក កំពុងពិចារណាបញ្ជូនយានប្រយុទ្ធពាសដែកទៅកាន់អ៊ុយក្រែន ដើម្បីជួយរដ្ឋាភិបាលទីក្រុងកៀវ ឲ្យដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី០៤ខែមករាថាតើ ការបញ្ជូនយានប្រយុទ្ធ Bradley ស្ថិតនៅក្នុងការពិចារណាដែរទេនោះ លោក បៃដិន ឆ្លើយថា “មែនហើយ”។

យានប្រយុទ្ធថ្មើរជើង M2 Bradley ត្រូវបានបំពាក់ដោយកាំភ្លើងអូតូ និងអាវុធផ្សេងទៀត។ វាអាចវាយប្រហារ នៅពេលកំពុងដឹកទាហាន។

ស្របពេលជាមួយគ្នានោះ ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយនៅក្នុងបទសម្ភាសជាមួយ ABC News ថា កងកម្លាំងអ៊ុយក្រែនកំពុងរង់ចាំយាននេះ។

លោក Budanov បន្តថា ពួកគេគឺជាគន្លឹះសម្រាប់អង្គភាពថ្មើរជើង ហើយនោះហើយជាមូលហេតុដែលពួកគេចាំបាច់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ អ៊ុយក្រែន គំរាម វាយប្រហារចូលកាន់តែជ្រៅ ក្នុងទឹកដី រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម