ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ដល់ប្រាក់ ១០ លានដុល្លារសម្រាប់ព័ត៌មាននាំទៅដល់ការចាប់ខ្លួនអ្នកវាយប្រហារភេរវកម្មនៅ កេនយ៉ា ឆ្នាំ២០២០
សហរដ្ឋអាមេរិកកំពុងផ្តល់ប្រាក់រង្វាន់រហូតដល់ ១០ លានដុល្លារសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនសមាជិកនៃក្រុមភេរវករ Al-Shabaab ដែលបានធ្វើការវាយប្រហារលើបុគ្គលិកអាមេរិក និងកេនយ៉ានៅអាកាសយានដ្ឋាន Manda Bay ក្នុងប្រទេសកេនយ៉ា កាលពីឆ្នាំ ២០២០ ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “កម្មវិធីប្រាក់រង្វាន់យុត្តិធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក (RFJ) ដែលគ្រប់គ្រងដោយទីភ្នាក់ងារសន្តិសុខការទូត កំពុងផ្តល់រង្វាន់ដល់ទៅ ១០ លានដុល្លារសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសលោក Maalim Ayman ឬបុគ្គលណាមួយដែលពាក់ព័ន្ធនៅក្នុងការប៉ុនប៉ង ឬសមគំនិតក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០ លើបុគ្គលិកអាមេរិក និងកេនយ៉ា នៅអាកាសយានដ្ឋាន Manda Bay ក្នុងប្រទេសកេនយ៉ា” ។
សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកឯកទេសកងទ័ពសហរដ្ឋអាមេរិក Henry Mayfield និងអ្នកម៉ៅការក្រសួងការពារជាតិ Bruce Triplett និង Dustin Harrison ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។

ក្រសួងការបរទេសបានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍នោះថា លោក Ayman ជាមេដឹកនាំរបស់ក្រុម Jaysh Ayman ដែលស្ថិតក្នុងអង្គភាព Al-Shabab បានធ្វើការវាយប្រហារភេរវកម្មនៅក្នុងប្រទេសកេនយ៉ា និងសូម៉ាលី ។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា លោក Ayman ក៏ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំការវាយប្រហារខែមករាឆ្នាំ ២០២០ នៅក្នុងប្រទេសកេនយ៉ា ហើយក្រសួងការបរទេសបានកំណត់បុគ្គលរូបនេះថា ជាភេរវករពិភពលោក (SDGT) នៅក្នុងខែវិច្ឆិកានៃឆ្នាំនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ពិចារណាបញ្ជូនយានប្រយុទ្ធ Bradley ទៅឲ្យ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន