ព័ត៌មានអន្ដរជាតិ
ឡាវ ហាមមិនឲ្យទីក្រុងវៀងចន្ទន៍លេងដុតផាវថ្ងៃចូលឆ្នាំ ចិន
អភិបាលរងក្រុងវៀងចន្ទន៍នៃប្រទេសឡាវលោក Phouvong Vongkhamsao បានហាមប្រាមមិនឲ្យមានការនាំចូល លក់ ឬដុតលេងផាវគ្រប់ប្រភេទនៅក្នុងទីក្រុងនាថ្ងៃសែនចូលឆ្នាំចិននោះឡើយ ។

តាមរយៈសេចក្តីហាមប្រាមនេះ បើសិនជាមាននរណាម្នាក់ល្មើស នឹងត្រូវប្រឈមមុខការផាកពិន័យជាទម្ងន់ និងកាត់ទោសតាមច្បាប់ពាក់ព័ន្ធ ខណៈប្រាក់ពិន័យមានពី ១០ ម៉ឺនគីប (ជិត ៦ ដុល្លារ) ក្នុង ១០០ ក្រាម និង ៥០ ម៉ឺនគីប (ជិត ៣០ ដុល្លារ) ក្នុងការដុតមួយដើម ។
ទោះយ៉ាងណា ក៏មានករណីលើកលែងផងដែរ ពោលសម្រាប់ពិធីបុណ្យ ឬឱកាសពិសេសផ្សេងៗ បុគ្គលម្នាក់ត្រូវជូនដំណឹងដល់អភិបាលស្រុក ឬមេឃុំ មេភូមិរយៈពេល ៤៨ ម៉ោងមុនការបាញ់កាំជ្រួច ឬដុតផាវ ដើម្បីឲ្យអាជ្ញាធរអាចជូនដំណឹងដល់ប្រជាពលរដ្ឋអំពីសំឡេងខ្លាំងៗ ដោយសារតែកន្លងមក ពោលនៅឆ្នាំ ២០២១ កាំជ្រួច និងផាវត្រូវបានចាត់ថ្នាក់ជាមូលហេតុចម្បងមួយនៃការបំពុលដោយសំឡេង ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ចុចអាន ៖ សីតុណ្ហភាពនៅភាគខាងជើង វៀតណាម ចុះដល់ ០ អង្សាសេ ខណៈតំបន់ ខ្លះទៀតអាចធ្លាក់ទឹកកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


