ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅភាគខាងជើង វៀតណាម ចុះដល់ ០ អង្សាសេ ខណៈតំបន់ខ្លះទៀតអាចធ្លាក់ទឹកកក
សីតុណ្ហភាពនៅភាគខាងជើងនៃប្រទេសវៀតណាមបានធ្លាក់ចុះទាបរហូតដល់ ០ អង្សាសេកាលពីថ្ងៃចន្ទ ខណៈទីក្រុងហាណូយបានកត់ត្រាសីតុណ្ហភាព ១៣ អង្សាសេ ហើយអាចចុះក្រោមនេះដល់ ៥ ទៅ ៧ អង្សាសេផងដែរ ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងថា តំបន់ភាគខាងជើងវៀតណាមចំនួន ៩ បានជួបសីតុណ្ហភាពធ្លាក់ចុះក្រោម ១០ អង្សាសេ ហើយចំពោះនៅលើកំពូលភ្នំ Mau Son ក្នុងទីក្រុង Lang Son វិញបានធ្លាក់ចុះដល់ ០ អង្សារសេ ខណៈតំបន់ផ្សេងទៀតនៅក្នុងទីក្រុង Ha Giang, ទីក្រុង Lao Cai, ខេត្ត Lai Chau, ខេត្ត Bac Kan, ខេត្ត Cao Bang, ខេត្ត Vinh Phuc និងខេត្ត Dien Bien បានកត់ត្រាសីតុណ្ហភាពចន្លោះពី ២ ទៅ ៩ អង្សាសេ ។

ទន្ទឹមនោះ សីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះអាចនឹងអូសបន្លាយពេលរហូតដល់ថ្ងៃទី ១៨ ខែមករា ជាពិសេសនៅភាគខាងជើង និងភាគកណ្ដាលវៀតណាម ខណៈតំបន់ភ្នំអាចនឹងមានការធ្លាក់ទឹកកក និងកកសន្សើមជាដើម ។
ចំណែកតំបន់ផ្សេងទៀត សីតុណ្ហភាពទាបបំផុតនឹងមានប្រហែល ៩ ទៅ ១២ អង្សាសេ ដោយសីតុណ្ហភាពនៅតំបន់ភ្នំត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្រោម ៣ អង្សាសេ ប៉ុន្តែទោះជាយ៉ាងណា មជ្ឈមណ្ឌលបានព្យាករណ៍ថា សីតុណ្ហភាពនៅក្នុងតំបន់អាចវិលរកសភាពធម្មតាវិញត្រឹមថ្ងៃទី ១៩ ខែមករានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ គ្រូ វៀតណាម និយាយយ៉ាងស្រួលថា ជើងទី២ ស៊ី ថៃ តែ ១-០ ក្លាយជាជើងឯក AFF Cup ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


