ព័ត៌មានអន្ដរជាតិ
ជំទាវទី១ អ៊ុយក្រែន ថាឲ្យមេដឹកនាំមួយចំនួនមិនអាចជួយបញ្ឈប់ការប្រយុទ្ធរបស់ រុស្ស៊ី
ជំទាវទី១ របស់អ៊ុយក្រែនលោកស្រី Olena Zelenska និយាយថាឲ្យមេដឹកនាំមួយចំនួន បានបរាជ័យក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ដើម្បីជួយបញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃអង្គារ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ (WEF) នៅទីក្រុង Davos ប្រទេសស្វីស, លោកស្រី Olena Zelenska បញ្ជាក់ថា ប្រសិនបើប្រទេសរបស់លោកស្រីចាញ់រុស្ស៊ីនោះ សង្រ្គាមអាចបង្កឲ្យមានវិបត្តិកាន់តែធំទៅៗ ។
ភរិយារបស់លោកប្រធានាធិបតី Volodymyr Zelensky បានលើកឡើងទៀតថា “តើពិភពលោកនឹងឈានដល់អព្យាក្រឹតអាកាសធាតុដោយរបៀបណាទៅ បើពួកគេមិនអាចបញ្ឈប់រុស្ស៊ីពីការដុតបំផ្លាញទីក្រុងទាំងមូលរបស់អ៊ុយក្រែនបានផងនោះ?” ។

លោកស្រីបានបន្ថែមថា បទឈប់នាពេលកន្លងមកគឺគ្រាន់តែជាការប្រកាសចោលប៉ុណ្ណោះ ព្រោះថាបទឈប់បាញ់នេះ គឺមិនបានតំណាងឲ្យការបាញ់ប្រហារបញ្ឈប់ឡើយ ហើយបើនៅតែមានសកម្មភាពបែបនេះទៀត សង្គ្រាមគ្មានថ្ងៃចប់ឡើយ ។
ទោះជាយ៉ាងណាក៏ដោយ ជំទាវទី១ របស់អ៊ុយក្រែនរូបនេះក៏បានលើកទឹកចិត្ត និងជំរុញដល់មេដឹកនាំទាំងអស់ដែលមកជួបជុំគ្នានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឲ្យមានការរួបរួមគ្នាដើម្បីនាំសន្តិភាពជូនអ៊ុយក្រែនត្រឡប់មកវិញផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ចាប់ផ្ដើមបង្ហាត់ទ័ព អ៊ុយក្រែន ឲ្យចេះបាញ់ប្រព័ន្ធការពារមីស៊ីល Patriot
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


