ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅ ប៉ាគីស្ថាន កើនដល់៨៧នាក់ ខណៈជាង១០០នាក់ រងរបួស
ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៨៧នាក់ហើយ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត នៅវិហារឥស្លាម ដែលសំដៅលើប៉ូលិសក្នុងខេត្ត Peshawar នៃប្រទេសប៉ាគីស្ថាន។
វិហារឥស្លាមនេះ ស្ថិតក្នុងតំបន់ទីស្នាក់ការប៉ូលិសដែលមានសន្តិសុខកម្រិតខ្ពស់ ហើយការស៊ើបអង្កេត កំពុងផ្តោតសំខាន់ទៅលើថាតើ អ្នកបំផ្ទុះអាចចូលទៅទីនោះបានដោយរបៀបណា។
អ្នកនាំពាក្យមន្ទីរពេទ្យបានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់ មនុស្សជាង ១០០នាក់ក៏រងរបួសផងដែរ។ ទន្ទឹមនេះ ពិធីបុណ្យសពត្រូវបានធ្វើឡើងសម្រាប់មន្ត្រីប៉ូលិសជាង២០នាក់ ហើយមឈូសរបស់ពួកគេ ត្រូវបានគ្របដោយទង់ជាតិប៉ាគីស្ថាន។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងមេដឹកនាំផ្សេងទៀត បានថ្កោលទោសការវាយប្រហារនេះ ថាជាការវាយប្រហារអាក្រក់បំផុតមួយនៅក្នុងប្រទេស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតាលីបង់ប៉ាគីស្ថាន បានបដិសេធការជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។
ដោយប្រកាសកាន់ទុក្ខទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បាននិយាយថា “ពួកភេរវករ ចង់បង្កើតការភ័យខ្លាច ដោយកំណត់គោលដៅលើអ្នកដែលបំពេញកាតព្វកិច្ចការពារប្រទេសប៉ាគីស្ថាន”។
មេប៉ូលិសក្រុង Peshawar លោក Muhammad Ijaz Khan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មន្ត្រីប៉ូលិសចន្លោះពី ៣០០ ទៅ ៤០០ នាក់ បានស្ថិតនៅក្នុងតំបន់នោះ ពេលការវាយប្រហារកើតឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហេតុអ្វីបានជាប្រទេស ប៉ាគីស្ថាន ជួបគ្រោះទឹកជំនន់ ធ្ងន់ធ្ងរបែបនេះ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


