ព័ត៌មានអន្ដរជាតិ
នៅថៃ ៖ ចាប់ផ្សឹកព្រះសង្ឃ ១ អង្គ ដែលចូលផឹកស៊ីក្នុងខារ៉ាអូខេ ហើយគេចមកសំងំក្នុងសណ្ឋាគារ
នៅប្រទេសថៃ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅជាយទីក្រុងបាងកក រហូតធ្វើឲ្យប្រជាពលរដ្ឋមកចោមរោមមើល ខណ:ឃើញតម្រួតចូលទៅនាំខ្លួនព្រះសង្ឃមួយអង្គ ចេញពីសណ្ឋាគារទាំងកណ្តាលអាធ្រាត្រ។

ម្ចាស់ភោជនីយដ្ឋាន និងខារាអូខេ មួយកន្លែង បាននិយាយថា នៅព្រលប់កើតហេតុ មានបុរសម្នាក់(គ្មានសក់) បានចូលទៅផឹកស៊ីក្នុងបន្ទប់ខារាអូខេរបស់លោក ដោយបានកុម្មង់ម្ហូប និងផឹកស្រាបៀរ ឆាង អស់រហូតដល់២កែស។ បុរសម្ចាស់ហាងបានបន្តថា ជាទូទៅ នៅម៉ោង១០ និង ៣០ នាទីយប់ ហាងរបស់លោកត្រូវបិទ ដូច្នេះ បុគ្គលិករបស់លោកតែងតែសុំភ្ញៀវគិតលុយ។ ដោយឡែកបុរសម្នាក់នេះ ក៏ដូចគេដែរ ប៉ុន្តែគេបែរជានិយាយថា ចាំទៅដកលុយចេញពីទូរ ATM សិន ចាំយកមកចាយឲ្យ រួចហើយគេក៏ចាកចេញទៅ ដោយសារមិនទុកចិត្តលោកឲ្យបុគ្គលិកម្នាក់ទៅតាម ដើម្បីយកលុយ។

នៅទីបំផុត បុរសម្នាក់នោះ បានដើរចូលទៅក្នុងបន្ទប់សណ្ឋាគារ លេងចេញមកខាងក្រៅ ទើបលោកសម្រេចចិត្តប្តឹងទៅសមត្ថកិច្ចតែម្តង ដើម្បីឲ្យជួយអន្តរាគមន៍។ ផ្ទុយទៅវិញ ពេលបើកទ្វារបន្ទប់សណ្ឋាគារ បែរជាឃើញព្រះសង្ឃសឹងធ្វើព្រងើយ ហាក់អត់ដឹងអីទាល់តែសោះ។ នៅពេលនោះដែរ សមត្ថកិច្ចបាននាំខ្លួនសង្ឃអង្គនេះ ទៅកាន់ស្ថានីយ៍តម្រួតដើម្បីសាកសួរ ទីបំផុតសង្ឃកំហូចនេះព្រមឆ្លើយ នៅពេលដែលម្ចាស់ហាងលើកឡើងចំៗថា អស់ស្រាបៀរ ២កែស និងម្ហូប សរុបចំនួន ៣ ០២៥ បាត។ ព្រះតេជគុណ មេគណ បានចុះទៅផ្សឹកទាំងយប់ ដើម្បីប្រគល់ឲ្យសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


