ព័ត៌មានអន្ដរជាតិ
តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ៣រូប ប្រកាសគាំទ្រការប្តឹងចោទប្រកាន់លោក Trump
ការក្តោបក្តាប់អំណាចដោយប្រើកណ្តាប់ដៃដែករបស់លោកប្រធានាធិបតី Donald Trump លើគណបក្សរបស់លោក បានបង្ហាញសញ្ញានៃការចុះខ្សោយបន្ថែមទៀតនៅថ្ងៃពុធនេះ ខណៈសមាជិកសភាគណបក្សសាធារណរដ្ឋចំនួនបីរូប បាននិយាយថា ពួកគេនឹងបោះឆ្នោតដើម្បីប្តឹងចោទប្រកាន់លោកក្រោយការអុកឡុកនៅវិមាន Capitol។

លោកស្រី Liz Cheney មន្ត្រីជាន់ខ្ពស់ទី៣របស់គណបក្សសាធារណរដ្ឋនៅក្នុងសភាបាននិយាយថា “មិនដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តំណែងណាដែលក្បត់ខ្លាំងជាងនេះនិងក្បត់នៅក្នុងការសច្ចាប្រណិធានរបស់គាត់ចំពោះរដ្ឋធម្មនុញ្ញឡើយ”។

លោកស្រី Cheney ដែលជាកូនស្រីរបស់អតីតអនុប្រធានគណបក្សសាធារណរដ្ឋ លោក Dick Cheney បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Trump បានកោះហៅហ្វូងមនុស្សនិងប្រមែប្រមូលពួកគេ ហើយបានបង្កាត់ភ្លើងនៃការវាយប្រហារទៅលើវិមានកាពីតូលកាលពីថ្ងៃពុធសប្តាហ៍មុន។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋពីររូបទៀតគឺលោក John Katko និងលោក Adam Kinzinger បាននិយាយថា ពួកគេក៏នឹងបោះឆ្នោតផងដែរ សម្រាប់ការប្តឹងចោទប្រកាន់ជាប្រវត្តិសាស្ត្រលើកទី២លើប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ដែលនឹងចាកចេញពីតំណែងក្នុងរយៈពេលត្រឹមតែ៨ថ្ងៃទៀតប៉ុណ្ណោះ។


ការប្រកាសរបស់ពួកគេបានកើតឡើង ចំពេលដែលបណ្តាមេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភា បានរារាំងមិនឲ្យសមាជិករបស់ពួកគេបោះឆ្នោតប្រឆាំងនឹងការប្តឹងចោទប្រកាន់លោក Trump ដោយនិយាយថា វាជាបញ្ហាមនសិការបុគ្គល។
សភាគ្រោងនឹងបោះឆ្នោតឲ្យបានឆាប់នៅថ្ងៃពុធនេះ លើអត្ថបទស្តីពីការប្តឹងចោទប្រកាន់លោក Trump ពីបទញុះញង់ឲ្យមានការបះបោរលុះត្រាតែលោកលាលែងពីតំណែង ឬអនុប្រធានាធិបតីលោក Mike Pence នឹងបណ្តេញលោកចេញក្រោមបទប្បញ្ញត្តិមួយនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ គ្រាន់តែបិទគណនីរបស់ Trump, Twitter ខាតលុយអស់៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


