ព័ត៌មានអន្ដរជាតិ
បណ្តាមេដឹកនាំនៅអាមេរិកឡាទីន ប្រតិកម្មផ្ទុយគ្នា ជុំវិញការចាប់ខ្លួន លោក ម៉ាឌូរ៉ូ
មេដឹកនាំនានានៅតំបន់អាមេរិកឡាទីនបានបង្ហាញប្រតិកម្មខុសៗគ្នា ក្រោមបទបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឲ្យវាយប្រហារយោធាលើប្រទេសវ៉េណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាកាលពីរំលងរាត្រីថ្ងៃទី៣ខែមករា។

មានការកត់សម្គាល់ថា ភ្លាមៗបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក និងចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាយរបស់គាត់ មេដឹកនាំនៃបណ្តាប្រទេសនៅទូទាំងអាមេរិកឡាទីនបានចេញញត្តិថ្កោលទោសផង និងគាំទ្រផង ទៅតាមគោលនយោបាយរបស់ពួកគេរៀងៗខ្លួន។
តាមការចេញផ្សាយរបស់ cbc.ca បណ្តាប្រទេសស្តាំនិយមក្នុងតំបន់អាមេរិកឡាទីនបានសម្តែងការគាំទ្របន្ថែមទៀតចំពោះសកម្មភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ខណៈដែលប្រទេសដែលដឹកនាំដោយរដ្ឋាភិបាលឆ្វេងនិយមបានថ្កោលទោសយ៉ាងខ្លាំងចំពោះពួកគេ។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានបង្ហោះសារនៅបណ្តាញសង្គម X ដែលជាប្រតិកម្មឆ្លើយតបដ៏វែងអន្លាយ ដោយចាត់ទុកទង្វើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ថា«គួរឱ្យស្អប់ខ្ពើម»។
លោក Lula da Silva បានសរសេរថា៖«ការទម្លាក់គ្រាប់បែកលើទឹកដីវ៉េណេស៊ុយអេឡា និងការចាប់យកប្រធានាធិបតីរបស់ប្រទេសនេះជាការឆ្លងកាត់បន្ទាត់ដែលមិនអាចទទួលយកបាន។ ទង្វើទាំងនេះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា និងជាគំរូដ៏គ្រោះថ្នាក់បំផុតមួយទៀតសម្រាប់សហគមន៍អន្តរជាតិទាំងមូល”។
លោកបានបន្ថែមថា សកម្មភាពបែបនេះតំណាងឱ្យការរំលោភបំពានច្បាប់អន្តរជាតិ។
ប្រធានាធិបតីប្រេស៊ីលដែលនឹងឈរឈ្មោះជាប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៦នេះ បានសរសេរថា «សកម្មភាពនេះរំលឹកពីសកម្មភាពដ៏អាក្រក់បំផុតនៃការជ្រៀតជ្រែកក្នុងនយោបាយអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ហើយគំរាមកំហែងដល់ការអភិរក្សតំបន់ជាតំបន់សន្តិភាព»។
មុខដឹកនាំនៃប្រទេស ម៉ិកស៊ិក ឈីលី គុយបា និងអ៊ុយរូហ្គាយ បាននិយាយថា ពួកគេមិនគាំទ្រអន្តរាគមន៍យោធាបរទេសនោះទេ។
ក្រសួងការបរទេសនៃប្រទេសម៉ិកស៊ិកនៅជាប់នឹងសហរដ្ឋអាមេរិកវិញ បានចេញសារថា៖៖«ម៉ិកស៊ិក បញ្ជាក់ជាថ្មីថា ការសន្ទនា និងការចរចា គឺជាមធ្យោបាយស្របច្បាប់ និងមានប្រសិទ្ធភាពតែមួយគត់ ក្នុងការដោះស្រាយភាពខុសគ្នាដែលកំពុងតែមាន ដូច្នេះហើយ [ម៉ិកស៊ិក] បញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីជួយសម្រួលដល់កិច្ចសន្ទនា ការសម្រុះសម្រួល ឬអមដំណើរដែលរួមចំណែកដល់ការរក្សាសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រឈមមុខដាក់គ្នា»។ ដោយបញ្ជាក់ថា៖«ខ្លួនថ្កោលទោស និងបដិសេធសកម្មភាពយោធាធ្វើឡើងដោយឯកតោភាគី»។
ផ្ទុយពីការថ្កោលទោស ក៏មានមេដឹកនាំសំខាន់ៗចេញមុខគាំទ្រ លោក ប្រធានាធិបតី ត្រាំ ដែរ ក្នុងនោះមានប្រទេស អាហ្សង់ទីន ប៉េរូ និងអេក្វាឌ័របានបង្ហាញពីទស្សនៈខុសគ្នា។ ពួកគេគាំទ្រការអភិវឌ្ឍន៍។
ប្រធានាធិបតីអាហ្សង់ទីន Javier Milei ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក បាននិយាយគាំទ្រការវិវត្តន៍នៅ ប្រទេសវ៉េណេស៊ុយអេឡា។ លោក បានសរសេរនៅលើបណ្តាញសង្គម X ថា៖«សេរីភាពដើរទៅមុខ។ សេរីភាពរស់នៅបានយូរ»។
ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានសរសេរថា៖”ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅព្រឹកព្រលឹមនេះ នៅក្នុងប្រទេសវេណេស៊ុយអេឡា រដ្ឋាភិបាលរបស់ខ្ញុំសូមបញ្ជាក់ឡើងវិញនូវជំហររបស់យើងក្នុងការពេញចិត្តចំពោះការកាត់ក្តីតាមលទ្ធិប្រជាធិបតេយ្យ និងការពេញចិត្តក្នុងការទទួលយកនូវបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនវ៉េណេស៊ុយអេឡា ដូចដែលបានបង្ហាញយ៉ាងច្បាស់នៅឯការបោះឆ្នោតដែលជាកន្លែងដែលលោក Edmundo González ត្រូវបានជាប់ឆ្នោត»៕
ប្រែសម្រួល រ៉ាន់ រើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


