ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ជិត១១០០០និង១៧៤០០ដងនៅលីបង់
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចេញផ្សាយនូវតួលេខថ្មីដែលរៀបរាប់អំពីការវាយប្រហារតាមផ្លូវអាកាសតាមរយៈការទម្លាក់គ្រាប់បែករបស់ខ្លួនលើអ៊ីរ៉ង់ ដោយនិយាយថា ខ្លួនបានធ្វើការវាយប្រហារប្រហែល ១០៨០០ ដងលើប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានសកម្មជនសិទ្ធិមនុស្ស (Hrana) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារជនស៊ីវិលអ៊ីរ៉ង់ចំនួន ១៧០១ នាក់គិតត្រឹមថ្ងៃទី ៧ ខែមេសា ដែលជាថ្ងៃដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។
សម្រាប់ការវាយប្រហារនៅប្រទេសលីបង់វិញ IDF ក៏និយាយផងដែរថាខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារដោយកាំភ្លើងធំជាង ១៤៩០០ ដង និងការវាយប្រហារតាមអាកាសចំនួន ២៥០០ ដងនៅក្នុងប្រទេសលីបង់ ហើយនិយាយថាវាបានវាយប្រហារអគារខ្ពស់ៗមានច្រើនជាន់ប្រហែល ១៦៥ អគារ។ យោងការផ្សាយរបស់ BBC។
អាជ្ញាធរសុខាភិបាលលីបង់និយាយថាមនុស្ស ២១០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលប្រាំមួយសប្តាហ៍នៃជម្លោះនៅក្នុងប្រទេសលីបង់ ហើយមនុស្សជាងមួយលាននាក់ ឬប្រហែលមួយក្នុងចំណោមប្រាំនាក់នៃប្រជាជនត្រូវបានផ្លាស់ទីលំនៅ។
ក្រោមសម្ពាធអន្តរជាតិដ៏ខ្លាំងលើប្រទេសអ៊ីស្រាអែលដែលបើកការវាយប្រហារដ៏សាហាវ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រីអ៊ីសា្រអែល លោក បេចាមីន ណេតាន់ញ៉ាហ៊ូ បានចេញមុខសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល១០ថ្ងៃរវាងអ៊ីស្រាអែលនិងលីបង់ ដែលអាចឈានទៅបន្ធួរបន្ថយភាពជាប់គាំងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ផងដែរ៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


