ព័ត៌មានអន្ដរជាតិ
«ក្រុមប្រឹក្សាសន្តិភាព»ជាអង្គការអន្តរជាតិថ្មីផ្តើមដោយត្រាំ ចាប់ដំណើរការ
ទីបំផុតអង្គការអន្តរជាតិ១ ដែលគេស្គាល់ថា«ក្រុមប្រឹក្សាសន្តិភាព» ផ្តួចផ្តើមថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចេញដំណើរការ ក្នុងការចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ទី២២ខែមករា២០២៦ នៅទីក្រុងដាវ៉ូសប្រទេសស្វីស ដោយមានប្រទេសមួយចំនួនបានចូលរួម និងគ្មានវត្តមានមហាអំណាចផ្សេងៗទៀតឡើយ។

ក្នុងព្រឹត្តិការណ៍ចុះហត្ថលេខាដែលដឹកនាំប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយមានប្រទេសមួយចំនួនបានចូលរួមក្នុងពេលនោះ ភាគច្រើនប្រទេសមកបីតំបន់អាស៊ីកណ្តាល ដូចជា កាហ្សាស្ថាន ម៉ុងហ្គោលី អាមេនី អាហ្សាបៃហ្សង់ និងប្រទេសពីតំបន់អាស៊ីផ្សេងទៀត មានឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងប្រទេសពីតំបន់មជ្ឈឹមបូព៌ា មានដូចជា អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី ជាដើម។
សំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីដោះស្រាយជម្លោះសកល ដោយចាប់ផ្តើមពីតំបន់ពីតំបន់ហ្គាហ្សាផងនោះ កំពុងប្រឈមមុខនឹងការមន្ទិលសង្ស័យកាន់តែខ្លាំងឡើងពីបណ្តាសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន បន្ទាប់ពីសេតវិមានបានផ្សព្វផ្សាយសេចក្តីព្រាងធម្មនុញ្ញដែលពង្រីកអំណាចនៃអង្គភាពនេះ។

បើតាម New York Times ដំបូងឡើយ ក្រុមប្រឹក្សានេះមានបំណងត្រឹមតែត្រួតពិនិត្យបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការកសាងហ្គាហ្សាឡើងវិញក្រោយសង្គ្រាមប៉ុណ្ណោះ ប៉ុន្តែឥឡូវ ក្រុមប្រឹក្សាដែលបានស្នើឡើងនេះ នឹងដើរតួនាទីកាន់តែទូលំទូលាយក្នុងការដោះស្រាយជម្លោះនៅទូទាំងពិភពលោក។ ក្រុមអ្នករិះគន់លើកឡើងថា ទង្វើនេះអាចបង្កជាហានិភ័យក្នុងការបង្កើតស្ថាប័នមួយដឹកនាំដោយអាមេរិក ដើម្បីប្រជែងជាមួយអង្គការសហប្រជាជាតិ (UN)។
យោងតាមសេចក្តីព្រាងធម្មនុញ្ញ លោកត្រាំ នឹងធ្វើជាប្រធានដែលមានអំណាចវេតូលើរាល់ការសម្រេចចិត្ត ខណៈដែលបណ្តាប្រទេសនានាអាចទទួលបានអាសនៈអចិន្ត្រៃយ៍បាន លុះត្រាតែចូលរួមវិភាគទានលើសពី១ពាន់លានដុល្លារ។ រដ្ឋាភិបាលអឺរ៉ុបមួយចំនួន រួមមានបារាំង ស៊ុយអែត និងន័រវែស បានបង្ហាញការសង្ស័យ ឬបដិសេធចូលរួម ដោយលើកឡើងពីក្តីបារម្ភចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


