Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បញ្ចេញដំណោះស្រាយនយោបាយ ១២ ចំណុចចំពោះជម្លោះនៅ អ៊ុយក្រែន

បានផុស

នៅ

ក្រសួងការបរទេសចិនបានចេញផ្សាយឯកសារស្ដីពីគោលជំហររបស់ខ្លួនសម្រាប់ការដោះស្រាយវិបត្តិនយោបាយនៅអ៊ុយក្រែន ស្របពេលដែលជម្លោះមួយនេះបានអូសបន្លាយពេលដល់ជាង ១ ឆ្នាំទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺ​ជា​ចំណុច​សំខាន់ៗទាំង ១២ ​ស្ដីអំពីគោលជំហររបស់ចិនលើដំណោះស្រាយនយោបាយនៅអ៊ុយក្រែន៖

១. គោរពអធិបតេយ្យភាពនៃប្រទេសទាំងអស់

២. បោះបង់ចោលចិត្តគំនិតសង្រ្គាមត្រជាក់

៣. បញ្ឈប់អរិភាព

៤. បន្តការចរចាសន្តិភាព

៥. ដោះស្រាយវិបត្តិមនុស្សធម៌

៦. ការពារជនស៊ីវិល និងអ្នកទោសសង្រ្គាម

៧. រក្សារោងចក្រថាមពលនុយក្លេអ៊ែរឲ្យមានសុវត្ថិភាព

៨. កាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត

៩. សម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិ

១០. បញ្ឈប់ទណ្ឌកម្មជាឯកតោភាគី

១១. រក្សាស្ថិរភាពឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់

១២. លើកកម្ពស់ការកសាងឡើងវិញ ក្រោយជម្លោះ

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានអូសបន្លាយពេលជាង ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ (មានវីដេអូ)

ចុចអាន ៖ សម្ព័ន្ធមិត្តលោក Putin ថា រុស្ស៊ី ចង់បញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន ណាស់ តែបាល់នៅខាង អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម