ព័ត៌មានអន្ដរជាតិ
មកស្គាល់លោក Vo Van Thuong ប្រធានាធិបតី បង្កើតប្រវត្តិសាស្រ្តថ្មីឲ្យ វៀតណាម
រដ្ឋសភាវៀតណាម បានអនុម័តសេចក្តីសម្រេចមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី០២ខែមីនា ដើម្បីជ្រើសរើសលោក Vo Van Thuong ជាប្រធានាធិបតីវៀតណាមសម្រាប់អាណត្តិ ២០២១-២០២៦។

ក្នុងពិធីដែលចាប់ផ្តើមនៅម៉ោង១០ព្រឹក នៅអគាររដ្ឋសភានៃទីក្រុងហាណូយ, លោក Thuong អាយុ៥៣ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រវៀតណាម។
លោកបានឈ្នះសំឡេងគាំទ្រ ៤៨៧សំឡេង ក្នុងចំណោមសមាជិកសភាទាំង៤៨៨នាក់។

ប្រធានរដ្ឋវៀតណាម គឺជាតំណាងកំពូលរបស់ប្រទេសទាំងក្នុងនិងក្រៅប្រទេស ហើយជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធទៀតផង។
បច្ចុប្បន្ន លោក Thuong គឺជាសមាជិកវ័យក្មេងជាងគេក្នុងការិយាល័យនយោបាយរបស់បក្ស ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ប្រទេស ហើយក៏ជាសមាជិកអចិន្ត្រៃយ៍ក្មេងជាងគេនៃលេខាធិការដ្ឋានបក្សចាប់តាំងពីឆ្នាំ១៩៧៦មកផងដែរ។

កើតនៅខេត្ត Vinh Long ភាគខាងត្បូង, លោក Thuong បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា។ គាត់បានបម្រើការជាលេខាបក្សនៃស្រុកទី១២ក្នុងទីក្រុងហូជីមិញ អស់រយៈពេលពីរឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០០៤។
នៅឆ្នាំ២០០៦ លោកត្រូវបានការិយាល័យនយោបាយតែងតាំងជាលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិម របស់សហភាពយុវជនកុម្មុយនិស្តទីក្រុងហូជីមិញ។

នៅខែសីហា ឆ្នាំ២០១១ លោកបានក្លាយជាលេខាបក្សនៃខេត្ត Quang Ngai ភាគកណ្តាល។ បីឆ្នាំក្រោយមក លោកបានកាន់តំណែងជាលេខារងបក្សក្រុងហូជីមិញ។ លោកបានជាប់ឆ្នោតឡើងកាន់តំណែងជាថ្មីនៅខែតុលា ឆ្នាំ២០១៥។
លោកបានចូលបម្រើការងារនៅការិយាល័យនយោបាយក្នុងខែមករា ឆ្នាំ២០១៦ ដោយបានក្លាយជាសមាជិកវ័យក្មេងបំផុត ហើយក្រោយមកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានឃោសនាកណ្តាលនៃបក្សកុម្មុយនិស្ត។
លោក Thuong បានក្លាយជាប្រធានាធិបតីប៉ុន្មានសប្តាហ៍ បន្ទាប់ពីអ្នកស្នងតំណែងមុនគឺលោក Nguyen Xuan Phuc ចុះចេញពីតំណែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ជ្រើសបានប្រធានាធិបតីថ្មីជំនួសលោក Nguyen Xuan Phuc ហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
តខ្សែភ្លើងខុសបច្ចេកទេស ឆ្លងចរន្ដឆេះផ្ទះមួយខ្នង និងរថយន្ដមួយគ្រឿងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍