ព័ត៌មានអន្ដរជាតិ
ស្រ្តីម្នាក់ទៅឆ្លុះអេកូកូន បែរជាឃើញមុខ Donald Trump
ស្ត្រីជាម្តាយម្នាក់បានអះអាងថា នាងបានឃើញមុខរបស់លោក Donald Trump សម្លឹងមើលនាងនៅក្នុងរូបភាពអេកូកូនរបស់នាង។
ដំបូង អ្នកនាង Leanne Harris បានគិតថា រូបភាពអេកូ២០សប្តាហ៍នៃកូនរបស់នាងមើលទៅហាក់ដូចជា ស្វាគ្រោង។ ប៉ុន្តែស្ត្រីម្នាក់ទៀតបានចង្អុលបង្ហាញថា វាមើលទៅដូចជារូបប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិ។

Leanne អាយុ៣៥ឆ្នាំមកពីទីក្រុង Newcastle មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេល គេបញ្ជាក់ដល់នាងថា រូបនេះមានភាពស្រដៀងទៅនឹងមេដឹកនាំគណបក្សសាធារណរដ្ឋ។
ស្ត្រីជាម្តាយបាននិយាយថា “ខ្ញុំគិតថា វាមើលទៅដូចជាសត្វស្វាប៉ុន្តែពេលខ្ញុំមើលកាន់តែច្បាស់ វាមើលទៅដូចជាលោក Trump”។
នាងបានបង្ហោះរូបនេះចូលទៅក្នុង Group មាតាបិតា ដែលក្រុមនេះ មានម្តាយដទៃទៀតកំពុងចែករំលែករឿងចម្លែកៗដែលពួកគេជួបប្រទះឃើញនៅក្នុងរូបភាពអេកូកូន។

ម្តាយផ្សេងទៀតបានចែករំលែករូបភាពអេកូផ្ទាល់ខ្លួនរបស់ពួកគេ ហើយបង្ហាញថា អ្នកខ្លះឃើញមុខគួរឲ្យខ្លាចដូចជាឆ្កែចចកនិងសូម្បីតែ សាច់ញាតិដែលបានចែកឋានទៅ។
គួរបញ្ជាក់ថា លោក Trump នឹងឈប់ធ្វើជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ខែមករា ពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


