Connect with us

ព័ត៌មានអន្ដរជាតិ

តើ Donald Trump​ នឹងធ្វើអ្វីក្រោយចាកចេញពីសេតវិមាន?

បានផុស

នៅ

លោក Donald Trump នឹងបន្តកាន់តំណែងរហូតដល់ថ្ងៃទី២០ខែមករាទើបលោកនឹងត្រូវគេកំណត់ឲ្យប្រគល់ការងារនេះទៅអ្នកស្នងតំណែងហើយចូលរួមជាមួយក្រុមអតីតប្រធានាធិបតីអាមេរិក។ ដូច្នេះតើអ្នកនយោបាយនិងមហាសេដ្ឋីជំនួញរូបនេះនឹងធ្វើអ្វីបន្ទាប់ពីនោះ?

លោក Tim Calkins សាស្ត្រាចារ្យផ្នែកទីផ្សារនៅសាលាគ្រប់គ្រង Kellogg នៃសាកលវិទ្យាល័យ Northwestern បាននិយាយថា “លោក Donald Trump បានរំលោភគោលការណ៍ជាច្រើនក្នុងនាមជាប្រធានាធិបតី។ គ្មានហេតុផលណាដែលគិតត្រូវថាលោក Donald Trump នឹងធ្វើដូចអតីតប្រធានាធិបតីផ្សេងៗដែលយើងធ្លាប់បានឃើញនោះទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជាលទ្ធភាពមួយចំនួនដែលលោក Trump នឹងធ្វើក្រោយចេញពីតំណែង៖

គាត់អាចឈរឈ្មោះម្តងទៀត

វាប្រហែលជាមិនមែនជាចុងបញ្ចប់នៃមហិច្ឆតានយោបាយរបស់លោក Trump ទេ។ គាត់ប្រហែលជាដើរតាមគន្លងរបស់លោក Grover Cleveland ហើយឈរឈ្មោះសម្រាប់អាណត្តិទី២។

លោក Cleveland គឺជាប្រធានាធិបតីតែម្នាក់គត់ដែលបានចាកចេញពីសេតវិមានហើយវិលត្រឡប់មកវិញនៅ៤ឆ្នាំក្រោយដោយទទួលបានការងារកំពូលនៅឆ្នាំ១៨៨៥ហើយបន្ទាប់មកម្តងទៀតនៅឆ្នាំ១៨៩៣។

រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានចែងថា “គ្មាននរណាម្នាក់ត្រូវបានជ្រើសតាំងឲ្យកាន់តំណែងជាប្រធានាធិបតីលើសពីពីរដងទេ”។ ប៉ុន្តែមិនចែងអំពីល័ក្ខខ័ណ្ឌហាមឈរឈ្មោះជាប់ៗគ្នានោះទេ។

អតីតជំនួយការម្នាក់បានលើកឡើងថា លោក Trump អាចនឹងព្យាយាមធ្វើបែបនេះ។

លោក Mick Mulvaney អតីតនាយអគ្គសេនាធិការបាននិយាយថា “ខ្ញុំនឹងដាក់គាត់ក្នុងបញ្ជីឈ្មោះមនុស្សដែលទំនងជានឹងឈរឈ្មោះក្នុងឆ្នាំ២០២៤”។

លោក Trump ពិតជាស្រឡាញ់ការប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការឃោសនាហើយលោកទទួលបានសំឡេងគាំទ្រ៧១.៥លានសំឡេងនៅក្នុងការបោះឆ្នោតដែលនេះជាចំនួនមិនធ្លាប់មានក្នុងកំណត់ត្រាសម្រាប់បេក្ខជនចាញ់ឆ្នោតនិងជាការបង្ហាញយ៉ាងច្បាស់នូវមូលដ្ឋានគាំទ្រយ៉ាងសំខាន់ក្នុងចំណោមសាធារណជនអាមេរិក។

សង្គ្រោះអាណាចក្រជំនួញរបស់គាត់

មុនពេលគាត់ក្លាយជាអ្នកនយោបាយ លោក Trump គឺជាមហាសេដ្ឋីអចលនទ្រព្យ ជាតារាទូរទស្សន៍និងជាឯកអគ្គរដ្ឋទូតយីហោផ្ទាល់ខ្លួនដោយប្រើឈ្មោះរបស់គាត់សម្រាប់កិច្ចព្រមព្រៀងផ្តល់កម្មសិទ្ធិនានា។

គាត់ប្រហែលជាចង់ជ្រើសរើសកន្លែងដែលគាត់បានចាកចេញកាលពីបួនឆ្នាំមុនហើយវិលត្រឡប់ចូលពិភពជំនួញវិញ។

កាសែត New York Times បានរាយការណ៍ថា លោក Trump មានប្រាក់កម្ចីជាង៤០០លានដុល្លារអាមេរិកដែលនឹងត្រូវសងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

អង្គការលោក Trump មានសណ្ឋាគារនិងទីលានវាយកូនហ្គោលជាច្រើនកន្លែង។

មានទ្រព្យសម្បត្តិដែលមានយីហោ Trump នៅទីក្រុងបុមបៃ អ៊ីស្តង់ប៊ុល ទីក្រុងវ៉ាស៊ីនតោនឌីស៊ីនិងប្រទេសហ្វីលីពីនហើយមានទីលានវាយកូនហ្គោលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ទីក្រុងឌូបៃនិងប្រទេសឥណ្ឌូនេស៊ី។

ប៉ុន្តែប្រសិនបើនេះជាផ្លូវដែលលោកប្រធានាធិបតីជ្រើសរើសនៅខែមករា គាត់នឹងមានការងារជាច្រើននៅចំពោះមុខគាត់។

ភាគច្រើននៃជំនួញរបស់គាត់គឺស្ថិតនៅក្នុងឧស្សាហកម្មធ្វើដំណើរនិងកម្សាន្តដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។

ទស្សនាវដ្តី Forbes បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់គាត់អាចរងការវាយប្រហាររហូតដល់ទៅ១កោដិដុល្លារដោយសារតែកូវីដ១៩។

ក្លាយជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ

លោកប្រធានាធិបតី Trump មិនមែនជាមនុស្សចម្លែកចចំពោះទូរទស្សន៍ទេបន្ទាប់ពីការបោះជំហាននៅលើកម្មវិធី The Apprentice។

ដូច្នេះមានការប៉ាន់ស្មានជាច្រើនថា មហិច្ឆតារបស់គាត់គឺចូលរួមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយការបើកប៉ុស្តិ៍ទូរទស្សន៍ផ្ទាល់ខ្លួនឬសហការជាមួយបណ្តាញអភិរក្ស។

អនុប្រធានប្រតិបត្តិនៅក្រុមហ៊ុន Q Scores លោក Henry Schafer បាននិយាយថា “គាត់ប្រាកដជានឹងមានទស្សនិកជនដែលមានសក្តានុពល”។

គាត់និយាយថា លោក Trump បានទទួលជោគជ័យក្នុងការបង្កើតម៉ាកយីហោរបស់គាត់ដូចត្រកូល Kardashian ឬ Howard Stern ដែរ។ ហើយលោក Schafer រំពឹងថា គាត់នឹងពឹងផ្អែកលើអ្វីដែលល្អបំផុតសម្រាប់គាត់។

អ្នកដែលអាចសហការគឺបណ្តាញខ្សែកាប One American News Network (OANN) ឬ Newsmax។

OANN គឺជាចំណូលចិត្តរបស់ប្រធានាធិបតីហើយគាត់ត្រូវបានទស្សនាវដ្តី Atlantic ពណ៌នាថាជា “មេក្រុមនិងជាព្រះ”។

ចំណែកលោក Christopher Ruddy នាយកប្រតិបត្តិរបស់ Newsmax ដែលជាប៉ុស្តិ៍ទូរទស្សន៍អភិរក្សត្រូវបានកាសែត Washington Post ហៅថា “ជាអ្នកខ្សឹបខ្សៀវរបស់លោក Trump”។

អាចមានប្រព័ន្ធផ្សព្វផ្សាយឬកម្មវិធីកំសាន្តផ្សេងៗទៀត។

ចូលនិវត្តន៍

លោក Trump នឹងមានប្រាក់ចូលនិវត្តន៍ប្រធានាធិបតីនិងអត្ថប្រយោជន៍ជាច្រើនទៀតនៅពេលដែលគាត់ចាកចេញពីតំណែង។

ច្បាប់អតីតប្រធានាធិបតីដែលអនុម័តក្នុងឆ្នាំ១៩៥៨ដើម្បីរក្សាសេចក្តីថ្លៃថ្នូររបស់តំណែងនេះបានផ្តល់អត្ថប្រយោជន៍នានារួមទាំងប្រាក់សោធននិវត្តន៍ប្រចាំឆ្នាំផងដែរដោយក្នុងឆ្នាំ២០១៧មានចំនួន២០៧,៨០០ដុល្លារ (១៥៨,១២៤ផោន)។

អតីតប្រធានាធិបតីទាំងឡាយក៏មានសិទ្ធិទទួលបានការការពារដោយសេវាសម្ងាត់ អត្ថប្រយោជន៍សុខភាព ការធ្វើដំណើរនិងការចំណាយរបស់បុគ្គលិកពេញមួយជីវិតផងដែរ។

ដូច្នេះលោក Trump ដែលបច្ចុប្បន្នមានអាយុ៧៤ឆ្នាំអាចសម្រេចចិត្តចូលនិវត្តន៍ដោយស្ងាត់ស្ងៀម។

គាត់អាចចំណាយពេលទំនេរបន្ធូរអារម្មណ៍និងលេងកូនហ្គោលនៅ Mar-a-Lago ក្នុងរដ្ឋ Florida៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤៣ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម