ព័ត៌មានអន្ដរជាតិ
សិង្ហបុរី នឹងនាំចូលថាមពលអគ្គិសនីមិនធ្លាប់មានពី កម្ពុជា
អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសសិង្ហបុរីអាចនឹងនាំចូលថាមពលអគ្គិសនីមិនធ្លាប់មានទំហំ ១ ជីហ្គាវ៉ាត់ពីព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះ ។

ចំពោះក្រុមហ៊ុនដែលទទួលការនាំចូលថាមពលអគ្គិសនីពីប្រទេសកម្ពុជានេះដែរ EMA ផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន Keppel Energy ហើយវាក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផងដែរសម្រាប់មហិច្ឆតារបស់សិង្ហបុរី ក្នុងការនាំចូលអគ្គិសនីដែលមានកាបូនទាបរហូតដល់ ៤ ជីហ្គាវ៉ាត់ត្រឹមឆ្នាំ ២០៣៥” ។
EMA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថាមពលអគ្គិសនីដែលត្រូវបញ្ជូនពីកម្ពុជាឆ្ពោះទៅកាន់សិង្ហបុរី នឹងធ្វើឡើងតាមរយៈខ្សែកាបក្រោមសមុទ្រថ្មីៗដែលមានប្រវែង ១,០០០ គីឡូម៉ែត្រ ហើយវានឹងត្រូវបានផលិតជាវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ជាដើម ។

គួរបញ្ជាក់ថា សិង្ហបុរីស្ថិតក្នុងចំណោមប្រទេសដែលត្រៀមខ្លួនក្នុងការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង ជាពិសេសការកើនឡើងនៃតម្លៃថាមពលនៅឆ្នាំ ២០២២ បានជំរុញឲ្យប្រទេសនេះមានមហិច្ឆតាបញ្ចប់ការពឹងផ្អែករបស់ខ្លួនលើឥន្ធនៈហ្វូស៊ីល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន បញ្ជូនកងទ័ពជាង ២០០ នាក់ ចូលរួមសមយុទ្ធ “នាគមាស ២០២៣” នៅ កម្ពុជា (មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


