ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រតិកម្មនឹងបម្រាមនេសាទរបស់ ចិន
វៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមមិនពេញចិត្តឡើយជាមួយបម្រាមនេសាទឯកតោភាគីនៅសមុទ្រចិនខាងត្បូងដែលដាក់ចេញដោយប្រទេសចិន ហើយចាត់ទុកសកម្មភាពនេះ ថាជាការរំលោភលើអធិបតេយ្យភាពទាំងស្រុង ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Doan Khac Viet ថ្លែងថា បម្រាមនេះបានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Paracel ព្រមទាំងសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់សមុទ្ររបស់ខ្លួន ក៏ដូចជា តំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ដែលកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។
ចំពោះបញ្ហានេះដែរ វៀតណាមក៏បានស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Paracel និងសូមកុំធ្វើឲ្យស្ថានភាពស្មុគស្មាញ ហើយរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងត្បូងមួយនេះ ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងតាមរយៈការអត្ថាធិប្បាយអំពីអាជ្ញាធរចិន បន្ទាប់ពីបានដាក់ចេញបម្រាមនេសាទប្រចាំឆ្នាំ ហើយនឹងមានប្រសិទ្ធភាពនៅក្នុងតំបន់សមុទ្រមួយចំនួន ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ទី ១៨ ខែសីហា ខណៈបម្រាមនេះ រួមបញ្ចូលប្រជុំកោះ Paracel របស់វៀតណាម ដែលត្រូវបានចិនកាន់កាប់ដោយខុសច្បាប់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ ការនាំចេញគ្រឿងសមុទ្ររបស់ វៀតណាម ទៅកាន់ទីផ្សារក្រៅប្រទេស ធ្លាក់ចុះ ៥០ ភាគរយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


