Connect with us

ព័ត៌មានអន្ដរជាតិ

មិននឹកស្មានថា កូរ៉េខាងជើង កាន់តែអស្ចារ្យ នៅកន្លែងណាក៏អាចបាញ់មីស៊ីលបាន

បានផុស

នៅ

មីស៊ីលមានឥទ្ធិពលបំផុតរបស់លោក គីម ជុងអ៊ុន ត្រូវបានបាញ់ចេញពីទីលានវាយកូនហ្គោលឯកជនរបស់គាត់ ហើយអ្នកជំនាញបារម្ភថា នេះអាចជាបញ្ហាធំ។

(រូបថត៖ Pen News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Sam Lair នៃមជ្ឈមណ្ឌល James Martin for Nonproliferation Studies, កាលពីសប្តាហ៍មុន មីស៊ីល Hwasong-18 ថ្មី បានផ្ទុះឡើងពីកន្លែងបាញ់បង្ហោះនៅភាគខាងកើតទីក្រុងព្យុងយ៉ាង។ ប៉ុន្តែនោះមិនមែនជាកន្លែងសាកល្បងធម្មតាទេ វាជាភូមិគ្រឹះមួយរបស់លោកគីម ដែលមានទីលានវាយកូនហ្គោលផ្ទាល់ខ្លួន ហើយវាអាចក្លាយជាកន្លែងបាញ់បង្ហោះមីស៊ីលនាពេលអនាគត។

ស្របពេលជាមួយគ្នានោះ អ្នកជំនាញផ្នែកកូរ៉េខាងជើង លោក Jacob Bogle បានបង្ហាញរូបថតផ្កាយរណប ដែលលម្អិតអំពីទីលានវាយកូនហ្គោលនោះ។

(រូបថត៖ Pen News)

ការបាញ់បង្ហោះមីស៊ីល Hwasong-18 បានកើតឡើងនៅឯវិមានក្នុងសង្កាត់ Samsok ភាគខាងកើតទីក្រុងព្យុងយ៉ាង តាមបណ្តោយផ្លូវកោងក្បែរទន្លេ Taedong។ លោកគិត​ថា ​ទីតាំងនេះ ​ប្រហែល​ជា​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក។ 

លោក Jacob Bogle គូសបញ្ជាក់ថា “ពួកគេបាននិងកំពុងចាប់ផ្តើមបាញ់មីស៊ីលចេញពីទីតាំងផ្សេងៗគ្នា ដូចជាផ្លូវយន្តហោះ ផ្លូវជាតិ និងឆ្នេរខ្សាច់ជាដើម ហើយខ្ញុំសង្ស័យថា វាជាការបង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការបាញ់បង្ហោះនៅគ្រប់កន្លែង។

(រូបថត៖ Pen News)

លោកបន្តទៀតថា ប្រទេសមួយដែលសមត្ថភាពបាញ់មីស៊ីលចេញពីគ្រប់ទីតាំងបែបនេះ ប្រទេសនោះពិតជាមានសមត្ថភាពវាយប្រហារទីពីរ ដែលកាន់តែមានសុវត្ថិភាព និងបង្កើនភាពរស់រានមានជីវិតនៃកងកម្លាំងមីស៊ីលរបស់ពួកគេ។

នោះពិតជាពិបាកសម្រាប់លោកខាងលិច ព្រោះបើពួកគេចង់បំផ្លាញមូលដ្ឋានមីស៊ីលរបស់កូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងក៏នៅតែអាចបាញ់មីស៊ីលចេញពីអាកាសយានដ្ឋាន ផ្លូវហាយវេ ឆ្នេរខ្សាច់ និងសូម្បីតែភូមិគ្រឹះ។ ច្បាស់ណាស់វាធ្វើឲ្យការតាមដាន និងកំណត់គោលដៅកាន់តែពិបាក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល បង្កឲ្យមានការជម្លៀសមនុស្សលើកោះ ហុកកៃដូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៨ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម