ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល បង្កឲ្យមានការព្រមានជម្លៀសមនុស្សលើកោះ ហុកកៃដូ
មន្ត្រីយោធាកូរ៉េខាងត្បូងបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី១៣ខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីខាងលើមិនបង្ហាញព័ត៌មានលម្អិតអំពីរយៈចម្ងាយ ឬរយៈកម្ពស់របស់មីស៊ីល ឬថាតើវាបណ្តាលឲ្យមានមនុស្សរបួស ឬបង្កការខូចខាតរចនាសម្ព័ន្ធណាមួយឬអត់នោះទេ។
ការបាញ់បង្ហោះ ដែលក៏ត្រូវបញ្ជាក់ដោយរដ្ឋាភិបាលទីក្រុងតូក្យូផងដែរនោះ បានជំរុញឲ្យមន្ត្រីជប៉ុនចេញបញ្ជាជម្លៀសប្រជាជននៅតំបន់ហុកកៃដូ បន្ទាប់ពីគេសង្ស័យថា គ្រាប់ផ្លោងនឹងធ្លាក់នៅជិតទឹកដីភាគខាងជើងមួយនេះ។

សារជូនដំណឹងដែលចេញដោយរដ្ឋាភិបាលនៅពេលនោះ បានព្រមានថា “ត្រូវជម្លៀសជាបន្ទាន់ ចូលទៅបន្ទប់ក្រោមដី។ មីស៊ីលនឹងធ្លាក់ចូលទៅក្នុងសមុទ្រក្បែរកោះហុកកៃដូនៅម៉ោង ៨:០០ ព្រឹក”។
ប៉ុន្តែ ក្រោយមក អាជ្ញាធរជប៉ុនបានដកការជូនដំណឹងវិញ ដោយនិយាយថា ប្រព័ន្ធប្រកាសអាសន្នបានព្យាករខុសដែលថា មីស៊ីលនឹងធ្លាក់នៅជិតកោះនេះ។
គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះមីស៊ីលផ្លោងទី៩ ដែលកូរ៉េខាងជើងអនុវត្តចាប់តាំងពីដើមឆ្នាំ២០២៣មក។ យ៉ាងណា កាលពីឆ្នាំមុន កូរ៉េខាងជើងបានបញ្ចប់ការសាកល្បងមីស៊ីលផ្លោងចំនួន ៣៧គ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រជប៉ុន មុនកិច្ចប្រជុំ Yoon-Kishida
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


