ព័ត៌មានអន្ដរជាតិ
ដុំភ្លើងចម្លែក ត្រូវគេប្រទះឃើញហោះលើមេឃនៅ ជប៉ុន (មានវីដេអូ)
យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ដុំភ្លើងដ៏ចម្លែក ត្រូវបានគេឃើញហោះលើខេត្តអូគីណាវ៉ារបស់ប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធទី១០ខែឧសភា ហើយមនុស្សជាច្រើននាក់បានថតជាប់ជាវីដេអូ រួចយកទៅបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។
វីដេអូដែលថតដោយអ្នកយកព័ត៌មាន NHK នៅម៉ោង៨:៣០នាទីយប់ បានបង្ហាញពីវត្ថុដែលកំពុងឆេះពេញផ្ទៃមេឃ ជិតទីក្រុង Naha ក្នុងតំបន់ចុងភាគខាងត្បូងរបស់ប្រទេសជប៉ុន។ អ្នកកាសែតរូបនេះនិយាយថា ពួកគេភ្ញាក់ផ្អើលចំពោះអ្វីដែលឃើញ ដោយដំបូងគិតថាវាជាកាំជ្រួច ប៉ុន្តែគាត់មិនបានឮសំឡេងទេ ហើយវាហោះទៅត្រង់។
ក្រោយមក ក្រុមអង្កេតតារាសាស្ត្រ Ishigakijima ដែលមានទីតាំងនៅទីក្រុង Ishigaki លើខ្សែសង្វាក់កោះ អូគីណាវ៉ា បានបញ្ជាក់ថា ពួកគេក៏ប្រទះឃើញពន្លឺភ្លើងនៅលើមេឃ នាភាគខាងជើងវេលាម៉ោង៨:៣៣នាទីយប់ដែរ។
ថ្វីបើវត្ថុនោះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថាជាអ្វីក៏ដោយ ប៉ុន្តែក្រុមអង្កេត Ishigakijima បានផ្តល់ការពន្យល់ដែលអាចជឿជាក់បានថា នោះអាចជាបំណែកពីគ្រាប់រ៉ុកកែតរបស់ចិន ដែលបាញ់បង្ហោះកាលពីខែវិច្ឆិកាឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ជប៉ុន ព្រមានថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នឹងវាយប្រហារក្នុងពេលឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន


