ព័ត៌មានអន្ដរជាតិ
តុលាការកំពូល ប៉ាគីស្ថាន សម្រេចថា ការចាប់ខ្លួនលោក Imran Khan គឺខុសច្បាប់
តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថាន បានបញ្ជាឲ្យដោះលែងអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ក្រោយការចាប់ខ្លួនគាត់កាលពីដើមសប្តាហ៍នេះ បានបង្កឲ្យមានបាតុកម្មហិង្សាឈានដល់ការសម្លាប់មនុស្ស។

តុលាការបានពិនិត្យមើលបណ្តឹងឧទ្ធរណ៍ពីក្រុមច្បាប់របស់លោក Khan កាលពីថ្ងៃព្រហស្បតិ៍ ដោយសម្រេចថា ការចាប់ខ្លួនបុគ្គលប្រឆាំងរូបនេះ គឺជារឿងខុសច្បាប់។
មេដឹកនាំនៃគណបក្ស Pakistan Tehreek-e-Insaf (PTI) ត្រូវបានឃុំខ្លួនតាមបញ្ជាពីការិយាល័យគណនេយ្យភាពជាតិ (NAB) កាលពីថ្ងៃអង្គារ នៅពេលគាត់ទៅដល់តុលាការជាន់ទាប ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ហើយចាប់តាំងពីពេលនោះមក គាត់ត្រូវបានឃុំខ្លួននៅទីស្នាក់ការប៉ូលិសក្នុងរដ្ឋធានី អ៊ីស្លាម៉ាបាដ។
គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន ត្រូវជាប់ក្នុងការតវ៉ាដោយហិង្សាអស់រយៈពេលបីថ្ងៃចុងក្រោយនេះ ដោយក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ និងដុតបំផ្លាញអគាររដ្ឋាភិបាលនៅក្នុងទីក្រុងធំៗទូទាំងប្រទេស។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានដាក់ពង្រាយយោធា ដើម្បីទប់ស្កាត់ភាពចលាចល។
យ៉ាងណាមិញ គិតត្រឹមពេលនេះ អ្នកគាំទ្ររបស់លោក Khan ប្រហែល២៥០០នាក់ រួមទាំងឥស្សរជនកំពូលមួយចំនួននៅក្នុងគណបក្សរបស់គាត់ផងដែរ ត្រូវបានចាប់ខ្លួន។
ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បាតុករយ៉ាងតិច១១នាក់បានស្លាប់ និងប៉ូលិសរាប់រយនាក់រងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ាគីស្ថាន ចាប់ខ្លួនមនុស្ស១ពាន់នាក់ អំឡុងពេលផ្ទុះបាតុកម្មហិង្សា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


