Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន ចាប់ខ្លួនមនុស្ស១ពាន់នាក់ អំឡុងពេលផ្ទុះបាតុកម្មហិង្សា

បានផុស

នៅ

ប៉ូលិស​និយាយ​ថា មនុស្សចំនួន​៨​នាក់​បាន​ស្លាប់​នៅ​ទូ​ទាំង​ប្រទេសប៉ាគីស្ថាន ​ក្នុង​ការ​តវ៉ាហិង្សា ហើយ​ប្រហែល​១០០០​នាក់​ត្រូវ​​ចាប់ខ្លួន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះដែរ កងទ័ពត្រូវបានដាក់ពង្រាយនៅតាមតំបន់មួយចំនួន ហើយបានព្រមានយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីហ្វូងមនុស្សវាយប្រហារលើមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ជាថ្មី បាតុកម្មបានផ្ទុះឡើង បន្ទាប់ពីការចាប់ខ្លួនលោក Imran Khan បានបង្កើនភាពតានតឹងរវាងអតីតនាយករដ្ឋមន្ត្រីរូបនេះ និងយោធាចំពេលប្រទេសមានវិបត្តិសេដ្ឋកិច្ច។

(រូបថត៖ AFP)

កាល​ពី​ថ្ងៃ​ពុធ លោក Khan ត្រូវ​រង​ការចោទ​ប្រកាន់ថា បាន​លក់​អំណោយ​រដ្ឋ​ដោយ​ខុស​ច្បាប់​ក្នុង​អំឡុង​ពេល​លោក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ដែលនេះជា​សំណុំ​រឿង ត្រូវបានលើកឡើងដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Khan មិនបានសារភាពទោសកំហុសទេ ។

ការផ្តន្ទាទោសណាមួយ អាចនឹងធ្វើឲ្យអតីតតារាកីឡាករគ្រីកឃីត ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២រូបនេះ លែងមានសិទ្ធិឈរឈ្មោះបោះឆ្នោតអស់មួយជីវិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ផ្ទុះបាតុកម្មពាសពេញប្រទេសប៉ាគីស្ថាន ក្រោយអតីតនាយករដ្ឋមន្ត្រី Imran Khan ត្រូវចាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម